​ញ៉ូវ​ ម៉ាក មិន​អស់​ចិត្ត​ នឹង​​ដាក់​​ ផល​ សោភ័ណ្ឌ​ សងសឹក​វិញ​ពេល​ជា​ពីរបួស​

  • 2017-03-13 09:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​គុន​ខ្មែរ​នៅ​កម្ពុជា​ ដោយ​សារ​ការ​ចាញ់​ដោយ​សន្លប់​និង​លឿន​បំផុត​ត្រឹម​ទឹក​ទី១​ របស់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ ផល​ សោភ័ណ្ឌ​ កាល​ពី​យប់​ថ្ងៃ​ទី១០​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ទើប​ព្រឹទ្ធាចារ្យ​ជើង​ចាស់​សុំ​ឲ្យ​ដាក់​គូរ​នេះ​សងសឹក​វិញ។​

លោក​តា​ ញ៉ូវ​ ម៉ាក​ ដែល​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​ជើង​ចាស់​បាន​ឲ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​កូន​សិស្ស​របស់​លោក ​(ផល​ សោភ័ណ្ឌ)​ ជា​សះស្បើយ​ពី​របួស​វិញ​លោក​នឹង​សុំ​ខាង​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ឲ្យ​ផ្គូផ្គង​គូរ​នេះ​សងសឹក​ឡើង​វិញ។ ​ព្រោះ​ថា​ការ​ចាញ់​នៅ​ថ្ងៃ​សុក្រ​នោះ​ ហាក់​ដូច​ជា​លឿន​ពេក​ មិន​ទាន់​និង​ដឹង​ថា​ល្អ​ក្បាច់​អ្វី​ខ្លះ​ ហើយ​ក្បាច់​ទាំង​នោះ​ល្អ​ជាង​កូន​សិស្ស​លោក​ឬ​អត់​នោះ​ទេ​ ទើប​ដូច​នេះ​លោក​ចង់​ឲ្យ​មាន​ការ​ប្រកួត​ម្ដង​ទៀត។​

កីឡាករ ផល សោភ័ណ្ឌ ត្រូវអាជ្ញាកណ្ដាលរាប់

ទាក់ទិន​ទៅ​និង​ការ​ភ្នាក់​ស្នៀត​សន្លប់​របស់​កូន​សិស្ស​សំណព្វ​ចិត្ត​រូប​នេះ​ គ្រូ​ប្រចាំ​ក្លឹប​តាឡីដំរីមានរិទ្ធ​ ឲ្យ​ដឹង​ទៀត​ថា​ កីឡាករ​ថៃ​ដែល​ដាក់​ឲ្យ​ប្រកួត​លើក​នេះ​ គេ​បាន​សិក្សា​ក្បាច់​របស់​ សោ​ ភ័ណ្ឌ​ ច្បាស់។​​ មួយ​ទៀត​​ពួក​គេ​ឆ្ងល់​(ថៃ)​ ថា​ហេតុ​អ្វី​ដាក់​កីឡាករ​ថៃ​មក​ចេះ​តែ​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ទើប​គេ​ព្យាយាម​ហើយ​ព្យាយាម​ទៀត​រហូត​ទល់​តែ​ចាប់​ក្បាច់​ដូច​នេះ។​ ហេតុ​ដូច​នេះ​ហើយ​ទើប​កីឡាករ​ថៃ​រូប​នេះ​ មិន​ចាំ​យូរ​នោះ​ទេ​ លឺ​សូរ​ជួង​ភ្លាម​ដើរ​ចូល​វ៉ៃ​តែ​ម្ដង​ ដោយ​មិន​គិត​ស្ទង់ស្ទាប​យូរ​នោះ​ទេ​ ហើយ​ការ​ចាញ់​របស់​កូន​សិស្ស​លោក​ទៀត​សោត​ក៏​មក​ពី​កីឡាករ​ថៃ​ខ្ពស់​ជាង​ផង​ដែរ។​

កីឡាករថៃ​ ខុនក្រុងថេប

ការ​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​របស់​ថៃ​រូប​នេះ​លើក​ទី២ ​ព្រឹទ្ធាចារ្យ​ម្នាក់​នេះ​បង្វឹក​ ផល​ សោភ័ណ្ឌ​ ឲ្យ​ត្រៀម​ទប់ទល់​និង​ក្បាច់​មួយ​នេះ​បន្ថែម​ទៀត​ថា​ត្រូវ​ប្រើ​ក្បាច់​អ្វី​ដើម្បី​កាត់​ចង្វាក់​ ឬ​គេច​ដោយ​របៀប​ណា​ ហើយ​ត្រូវ​វ៉ៃ​បក​វិញ​ដូចម្ដេច។​

ផល​ សោភ័ណ្ឌ​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​តាឡីដំរីមានរិទ្ធ​ ស្ថិត​នៅ​ខណ្ឌ​ដង្កោ​ ជាយ​រាជធានី​ភ្នំពេញ។​ កីឡាករ​រូប​នេះ​ចាញ់​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ថៃ​ (ខុន ក្រុងថេប)​ ក្នុង​ទឹក​ទី១​ ដោយ​របួស​បែក​ក្រោម​ភ្នែក​ឆ្វេង​ដេរ​អស់​ ១៤​ថ្នេរ៕​

អត្ថបទ៖ នួន ស៊ីណា​