ដៃ​គូ​ អូន រៀន​ខ្មែរ​យូរ​ប៉ុណ្ណា​ទើប​ច្រៀង​ និង​រ៉េប​ស្ទាត់​យ៉ាង​នេះ

  • 2017-03-14 03:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មាន​ដែល​ឆ្ងល់​ទេ​ថា​ 12 ME ដែល​ជា​ដៃ​គូរ​ចម្រៀង​ថ្មី​របស់​ អូន​ ក្នុង​បទ "ដើរ​លេង​គ្រប់​ទី​កន្លែង" ​ ជា​អ្នក​ណា​ ហើយ​រៀន​ភាសា​ខ្មែរ​ប៉ុន្មាន​ឆ្នាំ​ហើយ​ទើប​ច្រៀង​ និង​រ៉េប​ជា​ភាសា​ខ្មែរ​បាន​ល្អ​យ៉ាង​នេះ? ឥឡូវ​ Sabay នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ ដោយ​យើង​បាន​ធ្វើ​កិច្ច​សម្ភាស​ជា​ភាសា​ខ្មែរ​​​​ដោយ​ផ្ទាល់​​ជា​មួយ​លោក​តែ​ម្ដង។

12 ME ជា​ជន​ជាតិ​បារាំង​ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​ប្រមាណ១​ឆ្នាំ​ហើយ។ នៅ​ទី​នេះ​លោក​ជា​ អ្នក​ដឹក​នាំ​ផលិត​កម្ម "Klap Your Hand" ហើយ​ក៏​ជា​អ្នក​ចម្រៀង​ និង​ឌីជេ​ផង​ដែរ​។ កន្លង​មក​លោក​ធ្លាប់​ចាប់​ដៃ​គូ​ជា​មួយ អូន Dj ខេក នេន ទុំ អូក និង យុទ្ធ ជាដើម ហើយ​លោក​មាន​ Album ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា "សម័យ​ថ្មី"​ និង​មាន​ចម្រៀង​ចំនួន​១០​បទ។​

លោក​បាន​សិក្សា ភាសាខ្មែរ​តាំង​ពី​នៅ​ប្រទេស​បារាំង​ម្ល៉េះ។​ ក្រោយ​​មក​ដល់​កម្ពុជា​លោក​បាន​រៀន​ជា​មួយ​ភាសា​នេះ​បន្ត​ជា​មួយ​អ្នក​គ្រូ។

លោក​ប្រាប់​អ្វី​ដែល​ធ្វើ​ឲ្យ​នៅ​កម្ពុជា​ថា "ខ្ញុំ​នៅ​ទី​នេះ​ព្រោះ​ចង់​ផលិត​បទ​ចម្រៀង​ ដំបូង​ខ្ញុំ​គិត​ថា​ខ្មែរ​អាច​នឹង​មិន​ចូល​ចិត្ត​ចង្វាក់​ Hip Hop ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​​ពេល​ដែល​ធ្វើ​ទៅ​បង​ប្អូន​ទទួល​ស្គាល់"។

អត្ថបទ៖ សុខណា