រឿង​ពី​ក្រោយ​ភាពយន្ត​ចំណាយ​ទុន​តែ​​៦​ពាន់​ដុល្លារ​ តែ​​រក​បាន​វិញ​គុណ​នឹង​៨

  • 2017-03-14 03:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​នីមួយៗ​ ពិតជា​ត្រូវ​ចំណាយ​ទុន​ ច្រើន​ណាស់​ដើម្បី​ ខ្សែ​ភាពយន្ត​នោះ​មាន​គុណភាព​ និង​អាច​ទាក់ទាញ​អារម្មណ៍​របស់​អ្នកទស្សនា​ផង​។

ជាក់​ស្ដែង​ ចំពោះ​ខ្សែ​ភាពយន្ត​ខាង​ប៉ែក​អឺរ៉ុប​ ភាគ​ច្រើន​ ត្រូវ​បាន​ចំណាយ​ទុន​ថត​ រហូត​ទៅ​ដល់​រាប់​ម៉ឺន​ រាប់​លាន​ដុល្លារ​ ហើយ​កុន​របស់​ពួកគេ​នីមួយៗ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ចម្លែក​តែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ "Following” ឆ្នាំ​១៩៩៩ បែរ​ជា​ចំណាយ​លុយ​ផលិត​ត្រឹម​តែ​ ៦០០០ដុល្លារ​តែ​ប៉ុណ្ណោះ​ តែ​ចំណេញ​វិញ​ដល់​ទៅ​ ៤៨ ៤៨២ដុល្លារ​។​

ជា​រឿង​មួយ​នឹកស្មាន​សឹង​មិនដល់​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​គួរសម​ដែរ​ ចំពោះ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​នេះ​។

ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ "Following” និពន្ធ​ឡើង​ និង​ដឹក​នាំ​ថត​ផ្ទាល់​ដោយ​លោក​ Christopher Nolan ក្នុង​ឆ្នាំ​ ១៩៩៨​។ ខ្សែ​ភាពយន្ត​មួយ​នេះ​ ចូលរួម​សម្ដែង​ដោយ​ តារា​សម្ដែង​ Jeremy Theobald, Alex Haw និង​ Lucy Russell។

កត្តា​ដែល​នាំ​ឲ្យ​ រឿង​នេះ​ចំណាយ​អស់​ទុន​តិច​នោះ​ គឺ​ដោយសារ​៖

១. កុន​នេះ​ត្រូវ​បាន​ថត​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​ ជា​ពេល​ដែល​តួ​សម្ដែង​ និង​ក្រុម​ការងារ​អាច​ជួបជុំ​គ្នា​បាន​ ពួកគេ​អាច​ចំណាយ​ពេល​ត្រឹម​តែ​ ១៥​នាទី​ តែ​ប៉ុណ្ណោះ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ដំណើរការ​ផលិត​ មាន​រយៈពេល​យូរ​រហូត​ដល់​ ជាង​១​ឆ្នាំ​។

២. Christopher Nolan បាន​យក​ផ្ទះ​ឪពុកម្ដាយ​របស់​លោក​ ធ្វើ​ជា​ទីតាំង​ថត​សម្រាប់​ប្លង់​ខ្លះ​

៣. រឿង​ទាំង​មូល​ត្រូវ​បាន​ថត​ ដោយ​ប្រើ​កាមេរ៉ា​ តែ​មួយ​ប៉ុណ្ណោះ។

ភាព​ទាក់ទាញ​នឹង​ភាពយន្ត៖ ខ្សែ​ភាពយន្ត​ដែល​មាន​រយៈពេល​ ៦៩នាទី​មួយ​នេះ​ និយាយ​ពី​បុរស​អ្នក​និពន្ធ​ វ័យ​ក្មេង​ម្នាក់​ ព្យាយាម​តាមដាន​ មនុស្ស​ចម្លែក​ ជុំវិញ​ទីក្រុង​ឡុងដុង​ ដើម្បី​ធ្វើ​បណ្ដុះ​គំនិត​ក្នុង​ការ​សរសេរ​ប្រលោមលោក​របស់​ខ្លួន​។​ រហូត​ដល់​ថ្ងៃមួយ​លោក​​ ឈប់​តាម​មនុស្ស​ទាំង​នោះ​ ដោយ​ងាក​មក​តាមដាន​តែ​បុរស​សង្ហា​ម្នាក់​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​គេ​តាមដាន​ហើយ​ បុរស​រូប​សង្ហា​នោះ​ក៏​បាន​មក​និយាយ​ទល់​មុខ​ អ្នកនិពន្ធ​វ័យ​ក្មេង​នោះ​ថា​ ខ្លួន​គឺ​ជា​ ចោរ​ និង​បាន​បបួល​ Bill (អ្នក​និពន្ធ​វ័យ​ក្មេង​) ធ្វើ​ចោរ​ជាមួយ​គ្នា​។ ចោរ​ម្នាក់​ដែល​មាន​ឈ្មោះ​ Cobb នោះ​បាន​រៀបរាប់​រឿងរ៉ាវ​ប្រាប់​ទៅ​ Bill ដែល​ធ្វើ​ឲ្យ​មិត្ត​ថ្មីថ្មោង​របស់​គេ​មួយ​នេះ​ រំភើប​ចិត្ត​ណាស់​។ ក្រោយ​មក​ Bill ក៏​បាន​រៀបចំ​ខ្លួន​ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ដូច​ Cobb ។​ ធ្វើការ​ជាមួយ​គ្នា​បាន​មួយ​រយៈ​ Bill ក៏​បាន​ដឹង​រឿង​មិនល្អ​ពី​ Cobb ច្រើន​ ដូចនេះ​គាត់​ក៏​បាន​ចូល​ខ្លួន​ទៅ​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន​ តែ​មិនបាន​សម្រេច​ដោយសារ​ Cobb និង​តួ​ស្រី​ម្នាក់​ទៀត​ ព្យាយាម​សងសឹក​វិញ​៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី