FFC បង្ហើប​គម្រោង​ដ៏​ធំ​មួយ និង​គ្រោង​​បញ្ចប់​​រួចរាល់​​នៅ​​ឆ្នាំ​២០១៧

  • 2017-03-14 07:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ​បាន​ប្រកាស​ពី​គម្រោង​​ដ៏​ធំ​​មួយ​​គឺ​សាងសង់​សាលា​បាល់ទាត់​ទូទាំង ២៥ ខេត្ត​-ក្រុង​​​ឲ្យ​បាន​រួច​រាល់​​​នៅ​ឆ្នាំ​២០១៧ ក្នុង​ទិស​ដៅ​ប្រមូល​ធនធាន​កីឡាករ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ឯក​ឧត្ដម​ សៅ សុខា

ថ្លែង​ក្នុង​ពិធី​ធ្វើ​មហា​សន្និបាត​ប្រចាំ​​ឆ្នាំ​របស់ FFC កាល​ពី​ព្រឹក​មីញ​នេះ​​​ឯក​ឧត្ដម​ សៅ សុខា ប្រធាន​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​គម្រោង​ដ៏​ធំ​​ខាង​លើ​ គិត​មក​ដល់​ពេល​នេះ​លោក​​រក​​បាន​ដៃ​គូ​ជួយ​ឧបត្ថម្ភ​​ចំនួន​ជាង ១០​នាក់​ហើយ ដែល​ដៃ​គូ​ទាំង​នោះ​ នឹង​ជួយ​ជ្រោមជ្រែង​រហូត​ដល់​ឆ្នាំ​២០២៣។ ​ការ​បង្កើត​​សាលា​​បាល់ទាត់​ទូទាំង ២៥ ខេត្ត​ក្រុង​នេះ​ ដើម្បី​​ប្រមូល​​យុវជន​​ ដែល​មាន​ទេពកោសល្យ​​មក​ចូល​ហាត់​ជា​កីឡាករ​អាជីព​នៅ​សាលា​បាល់ទាត់​បាទី​ខេត្ត​តាកែវ។

​​ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា ​​គម្រោង​នេះ​​ នឹង​អាច​ជួយ​ឲ្យ​​​កម្ពុជា​​មាន​ធន​ធាន​កីឡាករ​គ្រប់​គ្រាន់​ ជា​ពិសេស​​គឺ​ឆ្នាំ​២០២៣​​។ ​បើ​តាម​​យោបល់​​​របស់​​ថ្នាក់​ដឹក​នាំ​រូប​នេះ​ ចង់​ឲ្យ​ចាប់​ផ្ដើម​ការ​សាងសង់​សាលា​បាល់ទាត់​ទូទាំង​ប្រទេស​នេះ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៧តែ​ម្ដង។

ខាង​ក្រោម​ជាកាល​បរិច្ឆេទ​សំខាន់​ៗ​ ​ក្នុង​ការ​ចាប់​ផ្ដើម​សាង​សង់​សាលា​បាល់ទាត់​ទូទាំង​ ២៥ ខេត្ត-​ក្រុង៖ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី