LG​ ស៊ូ​មិន​រួច​ទីផ្សារ​ប្រទេស​ចិន អាច​មិន​មាន​វត្ត​មាន​ G6​ ក្នុង​ប្រទេស​យក្ស​នេះ​​ឡើយ

  • 2017-03-15 03:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​បង្អស់​ដែល​ចុះផ្សាយ​ដោយ​កាសែត​ប្រទេស​កូរ៉េ​ខាងត្បូង ​Daum News បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន LG នឹង​មិន​បញ្ចូល​វត្តមាន​ G6 ទៅ​ក្នុង​ទីផ្សារ​យក្ស​ប្រទេស​ចិន​នោះ​ឡើយ។

​ប្រភព​ខាងលើ​បាន​បង្ហើប​ថា​​ នោះ​អាច​មក​ពី​ភាពល្បីល្បាញ​របស់ ​LG​ សម្រាប់​ទីផ្សារ​ពិភពលោក​នៅ​មាន​កម្រិត​ហើយ​កាលណា​បើ​ហ៊ាន​ប្រលូក​ចូល​ទីផ្សារ​ចិន​ទៀត​នោះ​ភាគ​ច្រើន​អាច​នឹង​បរាជ័យ​។

កាល​ពី​ឆ្នាំ​ទៅ​​ទិន្នន័យ​ដក​ស្រង់​ចេញ​ពី​ក្រុម​ការងារ Strategy Analytics​ បាន​បង្ហើប​ថា ​តួ​លេខ​លក់​ចេញ​ស្មាតហ្វូន ​Lg ក្នុង​ប្រទេសចិន​ទទួល​បាន​ក្រោម ​0.1%​ ទៅទៀត​ ជា​តួលេខ​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​ជាមួយ​ម៉ូឌែល ​G5​។​

យ៉ាង​ណា​មិញ ​ប្រភព​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ នោះ​ក៏​អាច​មក​ពី​ហេតុ​ផល​ដោយសារ​ទីផ្សារ​ប្រទេស​ចិន​ខុស​ពី​ទីផ្សារ​ដទៃនិយាយ​ពី​វិស័យ​ស្មាតហ្វូន ខណៈ​ដែល​រោងចក្រ​ផលិត​ស្មាតហ្វូន​ល្បីៗ​ក្នុងស្រុក​ដូចជា Vivo, Oppo និង​ Huawei​ បាន​ទម្លាក់​តម្លៃ​ស្មាតហ្វូន​របស់​ពួកគេ​ក្នុង​តម្លៃ​ទាប​មែនទែន​ ដែល​ជា​ហេតុផល​ពិបាក​ឱ្យ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ជ្រៀត​ខ្លួន​ចូល​ទីផ្សារ​យក្ស​មួយ​នោះ។

ប្រភព: androidheadlines

ប្រែសម្រួល៖ កៅ រក្សា