PSG ​​ផ្ញើ​លិខិត​ទៅ​ UEFA ​រិះគន់​អាជ្ញាកណ្ដាល​​ ៨​ចំណុច

  • 2017-03-15 03:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​​ទល់​ពេល​នេះ​ មាន​​រយៈពេល​ជិត​១​សប្ដាហ៍​ហើយ ​ដែល​ក្រុម​ FC Barcelona ​បាន​វាយ​បក​​ឈ្នះ​ Paris Saint-Germain ​៦-១ ​​នៅ​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​២ ​ដែល​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​បារាំង​ ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​កំពូល​អឺរ៉ុប ​ទោះ​បី​ជើង​ទី​១ ឈ្នះ​ ៤-០។

​អាជ្ញាកណ្ដាល​សញ្ជាតិ​អាល្លឺម៉ង់ Deniz Aytekin រង​ការ​​រិះគន់​ធ្ងន់ធ្ងរ ​​ក្នុង​ការ​ប្រកួត​ដែល​ Barca ឈ្នះ​ PSG ​៦-១ នៅ​កីឡដ្ឋាន​ Nou Camp ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ​ប៉ុន្តែ​ម្សិលមិញ​ ក្លឹប​ PSG ​បាន​ផ្ញើ​លិខិត​ទៅ​ UEFA ​ដោយ​​រៀបរាប់​៨​ចំណុច​មិន​គប្បី​​ ក្នុង​ការ​កាត់ក្ដី​របស់​អាជ្ញាកណ្ដាល ​Deniz Aytekin។ ៨​ចំណុច​នោះ​គឺ៖

១. Javier Mascherano ​ដៃ​ប៉ះ​បាល់​​នៅ​តង់​ទី​១

២. គួរ​តែ​ឲ្យ​កាត​លឿង​ Gerard Pique ​ទី​២ ​បន្ទាប់​ពី​ទាញ​ Edinson Cavani

៣. Neymar ​ធ្វើ​ពុត​​ដើម្បី​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​​ដំបូង​ឲ្យ​ក្រុម​ Barcelona

៤. Neymar ​ទាក់​ជើង​ Marquinhos

៥. Luis Suarez ​ធ្វើ​ពុត​ដួល - ​មិន​បាន​បាល់​ពិន័យ​១១​ម៉ែត្រ និង​មិន​បាន​កាត​លឿង

៦. Gerard Pique ​ដៃ​ប៉ះ​​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​នាទី​៧៨ មិន​ឲ្យ​​បាល់​ពិន័យ​១១​ម៉ែត្រ

៧. Mascherano ​បង្ក​កំហុស​លើ​ Angel De Maria ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ មិន​ឲ្យ​បាល់​ពិន័យ​១១​ម៉ែត្រ

៨. Suarez ​ធ្វើ​ពុត​ដួល​ជា​លើក​ទី​២ ​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ Barcelona។

យ៉ាងណាក្ដី ​ខាង​លើ​នេះ​​គឺ​គ្រាន់​តែ​ជា​លិខិត​រិះគន់​ដល់​​ការ​កាត់ក្ដី​របស់​អាជ្ញាកណ្ដាល​​ប៉ុណ្ណោះ ហើយ​បើ​តាម​ប្រធាន​ក្លឹប​ PSG ​លោក​ Nasser Al Khelaifi ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​មិន​ទាមទារ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​នោះ​ទេ ទោះ​បី​ជា​មាន​ការ​ដាក់​ញត្តិ​ស្នើ​​ក៏​ដោយ៕

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​