ផាន់​ គ្រាន់​ មាន​ទី​ផ្សារ​ឡើង​វិញ​ក្រោយ​ហ្វឹកហាត់​ខ្លាំង

  • 2017-03-15 04:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ដែល​ធ្លាប់​ឈ្នះ​ ឡៅ​ ចន្រ្ទា​ កាល​ពី​អតីតកាល​ ផាន់​ គ្រាន់​ ចាប់​ផ្ដើម​មាន​ទី​ផ្សារ​ប្រកួត​ឡើង​វិញ​បន្ទាប់​ពី​ ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ខ្លា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។​

កីឡាករ ផាន់ គ្រាន់ ក្រហម

កីឡាករ​ ផាន់​ គ្រាន់​ បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​ថៃ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ នៅ​សង្វៀន​ CNC​ ថា​បន្ទាប់​ពី​ដូរ​ក្លឹប​មក​ហាត់​ជា​មួយ​ក្លឹប​ថ្មី ​(ពុទ្ធសេរីវង្សកីឡា)​ ឥលូវ​នេះ​បាន​ឡើង​ប្រកួត​ជា​ញឹកញាប់​ រី​ឯ​សមត្ថភាព​ក៏​រីកចម្រើន​ដែរ។​

អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ទទួល​ស្គាល់​ថា​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​មួយ​រយៈ​ពេល​ធំ​នេះ​ សមត្ថភាព​ប្រកួត​ល្អ​ច្រើន​ ដូច​ជា​ស៊ុហ្វ​នៃ​ការ​វ៉ៃ​ អាច​វ៉ៃ​បាន​ ៥ទឹក​ពេញ​ ក៏​ដូច​ជា​តិចនិក​ផ្សេង​ទៀត​ល្អ​និង​ប្លែក​ ចំពោះ​ច្បាប់​ទម្លាប់​និង​ការ​ហាត់​ក៏​តឹងរ៉ឹង។​ សិស្ស​ប្អូន​របស់​ មឿន​ សុខហ៊ុច​ ម្នាក់​នេះ​នឹង​ប្ដេជ្ញា​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជា​បន្ត​ទៀត​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​ប្រកួត​ និង​ចង់​ទទួល​បាន​ប្រជាប្រិយភាព​ពី​ទស្សនិកជន​ឡើង​វិញ​ ណា​មួយ​ចង់​ក្ដោប​ឱកាស​ឡើង​សង្វៀន​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ។​

កីឡាករ ផាន់ គ្រាន់ ក្រហម
កីឡាករ ផាន់ គ្រាន់ ក្រហម

ផាន់ ​គ្រាន់​ អតីត​កូន​សិស្សលោក​គ្រូ​ ផាន់​ ផានណាត​ ហើយ​បច្ចុប្បន្ន​កំពុង​ហាត់​នៅ​ក្លឹប​ ពុទ្ធសេរីវង្សកីឡា​ ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​ជើង​ខ្លាំង​ថៃ​ដោយ​ពិន្ទុ​នៅ​សង្វៀន​ CNC​ ហើយ​គេ​នឹង​ត្រូវ​ឡើង​សង្វៀន​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ស្ថានីយ​អាស៊ីអាគ្នេយ៍ ​ថ្ងៃ​ទី២៥​ ខែ​មិនា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​