ស្តាត​ចាស់ ​ដាក់​បង្គោល​ភ្លើង​រួច​រាល់​

  • 2017-03-15 07:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ក្រសួង​ការពារ​ជាតិ​ (ទ័ព) បាន​​រៀប​ចំ​ដាក់​បង្គោល​ភ្លើង​​នៅ​លើ​ទីលាន​កីឡដ្ឋាន​ស្តាត​ចាស់​របស់​ខ្លួន​រួចរាល់​​ សម្រាប់​​ការ​​រៀបចំ​ការប្រកួត​នៅ​ពេល​យប់​​ ក្នុង​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់ Hun Sen Cup ​រដូវ​កាល​ថ្មី​២០១៧​នេះ។

តាម​ Page ​ផ្លូវ​ការ​របស់​ក្លឹប​ក្រសួង​ការពារ​ជាត​​បាន​ឲ្យ​ដឹង​ថា « លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​របស់​ក្លឹប​​បាន​ប្រាប់​ថា យើង​កំពុង​តែ​រួសរាន់​ពីការ​រៀបចំ​​ដាក់​បង្គោល​ភ្លើង​នេះ ដើម្បី​ឲ្យ​ទស្សនិកជន​ងាយ​ទស្សនា​ក្នុង​ការ​ប្រកួត​នៅ​ពេល​យប់ ដោយ​រំពឹង​ថា​នឹង​រួចរាល់​នៅ​ចុង​ខែ​មីនា​នេះ។ ក្រៅ​ពី​ដាក់​អំពូល​តាម​បង្គោល​ភ្លើង​ទាំង​៤​នៅ​ជុំ​វិញ​ស្ដាត យើង​ក៏​មាន​ដាក់​ភ្លើងLED ម្ខាង​២០គ្រាប់​​ខាង​មុខ​បន្ថែម (ប៉ែក​កៅអី​ខាង​មុខ ឬ Granstand)។ យើង​គ្រោង​​ដាក់​អំពូល​ភ្លើង​​ឱ្យ​បាន​កម្រិត​ចន្លោះ​ពី ៨០០Lux ទៅ១០០០Lux ដើម្បី​ឱ្យ​ត្រូវ​តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី»។

ក្រុម​ក្រសួងការពារជាតិ នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ពានរង្វាន់​ជម្រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី១ ខែ​មេសា ដោយ​ទទួល​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លើ​ទីលាន​​ស្ដាត​ចាស់​។ ​សម្រាប់​ជំនួប​នេះ​ក្លឹប​មួយ​នេះ​រំពឹង​រៀបចំ​នៅ​ពេល​យប់​ជា​លើក​ដំបូង​នៅ​លើ​ទីលាន​នេះ​ផ្ទាល់​តែ​ម្ដង៕

រូប​ថត​(ទ័ព)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម