Buffon មិន​ចង់​ឲ្យ​​ Juventus ​ជួប​ Leicester នៅ​វគ្គ៨​ក្រុម​ចុងក្រោយ​

  • 2017-03-15 07:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gigi Buffon មិនចង់ឃើញក្រុម Juventus ជួប​ជើងឯក​អង់គ្លេស​ Leicester City នោះ​ទេ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន​ UEFA Champions League។

Gigi Buffon

ការ​លើក​ឡើង​របស់​អ្នក​ចាំ​ទី​ជើង​ចាស់​បន្ទាប់​ពី​ Juventus បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​បាន​ផ្ដួល​ FC Porto ១-០ (គិត​ទាំង​ពីរ​ជើង ៣-០) កាល​ពី​យប់​មិញ​ ហើយ​ Leicester ក៏​ឆ្លង​ផុត​ដួច​គ្នា​ក្រោយ​យក​ឈ្នះ Sevilla ២-០។

Buffon បាន​និយាយ​ដូច្នេះ៖ "ខ្ញុំ​​មិន​ចង់​ឲ្យ​ Juventus ជួប Leicester ឡើយ ដោយ​សារ​ពួក​គេ​មាន​មហិច្ឆតា និង​កម្លាំង​ចិត្ត​ខ្លាំងក្លា ថែម​ទាំង​មាន​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​អាច​បង្ក​គ្រោះថ្នាក់​គ្រប់​ពេល​"។ ការ​ចាប់​ឆ្នោត​វគ្គ​៨ក្រុម​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៧ ខែ​មិនា​នេះ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន