ស្ងាត់​ៗ អ្នក​ប្រដាល់ អ៊ុំ​ ចំរើន​ ទិញ​ឡាន​ថ្មី​តម្លៃ​ជាង​១ម៉ឺន​​ដុល្លារ​អាមេរិក​

  • 2017-03-15 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ក្រមុំ​តែង​ខ្លូន​ អ៊ុំ​ ចំរើន​ ទើប​និង​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​បន្ទាប់​ពី​រៀបការ​រួម​ ស្រប​ពេល​មុខ​របរ​របស់​ខ្លួន​ក៏​រីកចម្រើន​និង​មុខ​របរ​របស់​ប្រពន្ធ​កាកកប។​ អ្នក​លេងគុនខ្មែរមក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធ​ អ៊ុំ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ គេ​ទើប​និង​ទិញ​រថយន្ត​មួយ​គ្រឿង​ ស៊េរី​ Corrola S03​ ឆ្នាំ​ ២០០៣​ ពណ៌​ស​ ក្នុង​តម្លៃ​ ១០៥០០​ ដុល្លារ។ ​កីឡាករ​រូប​នេះ​ស្រឡាញ់​និង​ចង់​ទិញ​វា​យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​ ក្រោយ​រៀបការ​រួម​គេ​និង​ភរិយា​ចាប់​ផ្ដើម​សន្សំ​ប្រាក់​ពី​ការ​ឡើង​សង្វៀន​តាម​ស្ថានីយ​ផ្សេងៗ​ ហើយ​របរ​ចាក់​សាក​ដែល​ខ្លួន​មាន​ស្រាប់​ក៏​មាន​ចំណូល​សមរម្យ​ទៀត។​ ចំណែក​ប្រពន្ធ​របស់​អ្នក​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​ ម្នាក់​នេះ​ក៏​ចំណេញ​គួរសម​ពី​របរ​អ៊ុតសក់​និង​លក់​ផលិតផល​តាម​ អនឡាញ​ទៀត​ ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​សម្រេច​បំណង​ទិញ​រថយន្ត​នេះ​បាន​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម