Hernandez កោរ​ត្រងោល​ពេល​ប៉ះ Atletico យប់​មិញ​ដោយ​សារ​មូលហេតុ​ចម្លែក​មួយ​

  • 2017-03-16 01:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayer Leverkusen បាន​ខ្ទាត​ចេញ​ពី​កម្មវិធី UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ បន្ទាប់​ពី​ស្មើ​គ្នា​ជើង​ទី​ពីរ ០-០ (ជើង​ទី​មួយ​ចាញ់​ ២-៤) ទល់​នឹង Atletico Madrid នៅ​ទឹកដី​អេស្ប៉ាញ។

Javier Hernandez

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ​គឺ ខ្សែ​ប្រយុទ្ធ​ឆ្នើម Javier Hernandez របស់ Leverkusen បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​មាន​​​ក្បាល​ត្រងោល​​ ខុស​ពី​រាល់​លើក​ដែល​គេ​តែ​លេច​មុខ​ជាមួយ​នឹង​ម៉ូត​សក់​ផ្សេងៗ។

មូលហេតុ​ដែល​កោរ​ត្រងោល​បែប​នេះ​ត្រូវ​បាន​អតីត​កីឡាករ​ Manchester United បកស្រាយ​លើ​ Instagram ថា​ ដោយ​សារ​ខ្លួន​ចាញ់​ការ​ភ្នាល់​ប្រកួត​បាល់​ឱប​អាមេរិក​កាំង​ (American football) រវាង​ក្រុម​ Atlanta Falcons និង​ New England Patriots៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន