ទីលាន​ក្រុម Rostov ត្រូវ​បិទ​មិន​ឲ្យ​ប្រកួត​​ក្រោយ​លោក Mourinho រិះគន់​

  • 2017-03-16 01:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Rostov ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នៅ​កីឡដ្ឋាន​របស់​ខ្លួន​ បន្ទាប់​ពី​រង​ការ​រិះគន់​ពី​គុណភាព​ស្មៅ​លើ​ទីលាន​​ពី​សំណាក់​លោក Jose Mourinho។

នៅ​មុន​ការ​ប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ ១-១ កាល​ពី​សប្ដាហ៍​មុន អ្នក​ចាត់​ការ​ Manchester United បាន​ថ្លែង​ដោយ​ខកចិត្ត​ចំពោះ​មុខ​អ្នកសារព័ត៌មាន​ថា៖ វា​ពិត​ជា​ពិបាក​ឲ្យ​ខ្ញុំ​ជឿ​ថា​យើង​ត្រូវ​លេង​លើ​ទីលាន​បែបនេះ។

យ៉ាង​ណា​ក៏​ដោយ លីគ​បាល់ទាត់​រុស្ស៊ី​បាន​ហាម​មិន​ឲ្យ​ Rostov រៀប​ចំ​ការ​ប្រកួត​នៅ​កីឡដ្ឋាន Olimp-2 តទៅទៀត​ទេ​​ដរាប​ណា​ទីលាន​មិន​ទាន់​កែប្រែ​គុណភាព​ស្មៅ​ហើយ​ ដែល​តាម​ការ​ប៉ាន់ស្មាន​វា​​ប្រហែល​​បិទ​មួយ​សប្ដាហ៍​ដើម្បី​ជួសជុល។ Man Utd ត្រូវ​ស្វាគមន៍​ Rostov វិញ​យប់នេះ នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​សម្រាប់​ជើង​ទី​ពីរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី