៤៣% ជំនួប​ El Clasico អាច​កើតឡើង​វគ្គ៨ក្រុម​ចុងក្រោយ​ Champions League

  • 2017-03-16 03:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៤​រដូវ​កាល​ជាប់ៗ​គ្នា​ហើយ​ដែល​ក្រុម​ខ្លាំង​ទាំង​បី​របស់​អេស្ប៉ាញ​មាន Barcelona, Atletico Madrid និង​ Real Madrid តែង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ UEFA Champions League តំណាល​គ្នា។

ជំនួប​ El Clasico

ពេល​​មាន​ក្រុម​អេស្ប៉ាញ​ឡើង​មក​ច្រើន​បែប​នេះ​ ធ្វើ​ឲ្យ​ឱកាស​ជួប​គ្នា​របស់​ពួក​គេ​អាច​នឹង​មាន​ខ្ពស់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ ហើយ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នៅ​ទីក្រុង Nyon ប្រទេស​ស្វីស​នឹង​ដឹង​​ថ្ងៃ​សុក្រ​ស្អែក​ហើយ។

បើ​តាម​ Marca ផ្សាយ​ថា​បើ​គិត​ជា​ភាគរយ​ក្រុម​មក​ពី La Liga ទាំង​៣​អាច​មាន​ភាគរយ​ប៉ះ​គ្នា​ឯង​នៅ​វគ្គ​នេះ ៤៣% (Barcelona ប៉ះ Real Madrid, Atletico Madrid ប៉ះ​ Barcelona, Real Madrid ប៉ះ Atletico Madrid) ហើយ៥៧%​ទៀត​ ពួកគេ​អាច​នឹង​ប៉ះ​ Bayern Munich, AS Monaco, Juventus, Borussia Dortmund និង Leicester City។

Champions League វគ្គ៨ក្រុមចុងក្រោយ

ភាគរយ​នៃ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​អេស្ប៉ាញ​ (៣ក្រុម​) និង​អាល្លឺម៉ង់ (២ក្រុម) មាន​ចំនួន​៦៩%, ភាគរយ​នៃ​ការ​ប៉ះ​ក្រុម​មក​ពី​ អ៊ីតាលី (Juventus), បារាំង (Monaco) និង​អង់គ្លេស ( Leicester) មាន​ចំនួន​ ៤២,៨៦​ភាគរយ​ដូចគ្នា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន