ភ្លេច​លេខ Password Wi-Fi លើ iPhone - iPad មែន​ទេ សាក​តាមនេះ​

  • 2017-03-16 02:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តបានដឹងហើយថានៅពេលដែលយើងភ្ជាប់ Wi-Fi នៅលើ iPhone ឬ iPad រួចហើយភ្លេចលេខសម្ងាត់​នោះ​យើង​នឹង​មិន​អាច​មើល​ដឹង​ឡើយនៅលេខសម្ងាត់នោះម្តងទៀតបានទេ។

តែប្រសិនបើ iPhone – iPad របស់យើងបាន Jailbreak រួចរាល់ហើយនោះគឺត្រូវតម្លើង Tweak មួយដែលមានឈ្មោះថា “Wifi Password LisT” ដែលវាអាចចងចាំនៅលេខសម្ងាត់ Wi-Fi ដែលយើងបានភ្ជាប់ពីមុនមកបានយ៉ាងល្អ។

តោះចាំអីទៀតស្វែងយល់ពីរបៀបតម្លើងកម្មវិធីនេះទាំងអស់គ្នា!

កម្មវិធីនេះយើងអាចទាញយកដោយឥតគិតថ្លៃនៅក្មុង Cydia ដោយពុំចាំបាច់ Add Source បន្ថែមទៀតឡើយ។ តម្រូវការនោះគឺ iPhone – iPad ដែលបាន Jailbreak រួចចាប់ពី iOS 7, 8, 9 និង 10។

ខាងក្រោមគឺជាវិធីតម្លើង៖

@ ចូលទៅកាន់ Cydia ចុចប៊ូតុង Search

@វាយពាក្យ “Wifi Password List”

@រង់ចាំរហូតដល់ការតម្លើងចប់ ចុចប៊ូតុង Return to Cydia

@មកកាន់ Homescreen វិញអ្នកនឹងឃើញ icon ដែលមានឈ្មោះថា “WifiPasswords”

@ នៅពេលដែលបើកកម្មវិធីនេះអ្នកនឹងឃើញ លេខសម្ងាត់ WiFi ដែលអ្នកធ្លាប់បានភ្ជាប់ពីមុនជាមិនខាន។

កុំភ្លេចចែករំលែកគន្លឹះទាំងនេះទៅកាន់មិត្តរបស់អ្នកដើម្បីជាចំណេះដឹង។

រៀបរៀងដោយ៖ ពិចិត្រ