ជើង​ខ្លាំង​វ័យ​ក្មេង ឃីម​ បូរ៉ា​ រំពឹងខ្ពស់​​ឈ្នះ​ខ្សែ​ក្រវាត់​ថ្ងៃ​សៅរ៍​នេះ

  • 2017-03-16 08:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង​ប្រុស​ទើប​និង​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ពេល​ថ្មីៗ​នេះ​ ឥលូវ​នេះ​ដល់​វេន​កីឡាករ​វ័យ​ក្មេង​ ឃីម​ បូរ៉ា​ វិញ​ម្ដង​ គេ​និង​ត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មិនា​ ឆ្នាំ​២០១៧​ នៅ​សង្វៀន​ TIFFI Arena​ នៅ​ជ្រោយចង្វា​វេលា​ម៉ោង​៥ល្ងាច​តទៅ។​

ឃីម បូរ៉ា ក្រហម

កីឡាករ​ ឃីម​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​គេ​នឹង​ត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​សង្វៀន​របស់​ប៉ុស្តិ៍​លេខ៥​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​៤ពាន់ដុល្លារ​អាមេរិក។​ សម្រាប់​ការ​ប្រកួត​មួយ​នេះ​រូប​គេ​សង្ឃឹម​ឈ្នះ​ច្រើន​ ព្រោះ​បាន​ហាត់​ត្រៀម​អស់​រយៈ​ពេល​២សប្ដាហ៍​ទៅ​មក​ហើយ​ ការ​ហ្វឹកហាត់​ទៀត​សោត​ចំណាយ​ពេល​យូរ​និង​ខ្លាំង​ជា​ហាត់​ប្រកួត​ធម្មតា។​ ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ប្អូន​ប្រុស​បង្កើត​របស់​ ឃីម​ ឌីម៉ា​ ម្នាក់​នេះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​កម្លាំង​ស៊ុហ្វ​ផង​ដែរ​ ព្រោះ​ការ​ប្រកួត​កន្លង​ទៅ​ឃើញ​ថា​ស៊ុហ្វ​របស់​ខ្លួន​មិន​សូវ​ពេញ​៥ទឹក​នោះ​ទេ។​

កីឡាករ​វ័យ​ក្មេង​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាមានជ័យ ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​ដៃ​គូ​(ឡុង​ សំណាង)​ ល្អ​ទៅ​កម្លាំង​ស៊ុហ្វ​ ទាត់​និង​ឡាំ​ជង្គង់។​

ឃីម បូរ៉ា ក្រហម

ឃីម​ បូរ៉ា​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​ រស៊ីភូមិគាបខេត្តបន្ទាយមានជ័យ​ មុន​ឈាន​ដល់​វគ្គ​ផ្ដាច់​នេះ​អ្នក​ប្រដាល់​រូប​ផ្ដួល​កីឡាករ​ បឺត​ សង្ឃឹម​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣។​ ការ​ប៉ះ​ជា​មួយ​កីឡាករ​ ឡុង​ សំណាង ​ថ្ងៃ​សៅរ៍​ ទី១៨​ នេះ​ជា​លើក​ទី២​ ខណៈ​លើក​ទី១​ បូរ៉ា​ ឈ្នះ​ចាញ់​​ម្ដង​ក្នុង​ប្រកួត​កីឡា​ជាតិ​លើក​ទី១៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម