៤​ចំណុច​​ត្រូវ​ដឹង ​មុន​ចាប់​ឆ្នោត​​វគ្គ​៨​ក្រុម​ UEFA Champions League ​យប់​នេះ

  • 2017-03-17 04:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​​​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ UEFA Champions League ​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ (Quarter-Finals) ​នឹង​​​ធ្វើ​ឡើង​​នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ហើយ។ ​ខាង​ក្រោម​នេះ​ គឺ​៤​ចំណុច​ ​ដែល​ប្រិយ​មិត្ត​​ត្រូវ​ដឹង៖

១. ​តើ​ការ​ចាប់​ឆ្នោត​​នៅ​ពេល​ណា ​និង​នៅ​ទីណា?

UEFA Champions League ​វគ្គ​៨​ក្រុម​ ​​កម្មវិធី​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Nyon ​ប្រទេស​ស្វីស ​​នា​ថ្ងៃ​សុក្រ​នេះ​​ វេលា​ម៉ោង​​០៦:០០​ល្ងាច (នៅ​កម្ពុជា)។ ​​រីឯ​ការ​ចាប់​ឆ្នោត​​​ពាន​ UEFA Europa League ​វគ្គ​៨​ក្រុម ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​បន្ទាប់​គ្នា។

ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ UEFA Champions League ​​គឺ​ក្រុម​នីមួយៗ​អាច​ប៉ះ​គ្នា​គ្រប់​ពេល​ ពោល​គឺ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទេ។ ដូច្នេះ​​ក្រុម​មក​ពី​ប្រទេស​ជាមួយ​គ្នា ​ដូច​ជា Barcelona, Real Madrid និង​ Atletico Madrid ​ក៏​អាច​​នឹង​ប៉ះ​គ្នា។ ​ក្រុម​ណា​ចាប់​បាន​មុន ​នឹង​ត្រូវ​លេង​នៅ​ទឹក​ដី​ក្រុម​នោះ​មុន សម្រាប់​ជើង​ទី១។

២. តើ​មើល​​​ការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ចាប់​ឆ្នោត​​របៀប​ណា?

បើ​ប្រិយ​មិត្ត​មិន​មាន​ទូរទស្សន៍​ទេ អាច​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​វិបសាយ​ UEFA.com ​ឬ​លើ​ទំព័រ Facebook, Twitter ឬ Instagram: Goal។

៣. ​​តើ​៨​ក្រុម​​ចុង​ក្រោយ ​នៅ​ UEFA Champions League ​មាន​ក្រុម​ណា​ខ្លះ?

  • Leicester City (អង់គ្លេស)

  • Real Madrid (អេស្ប៉ាញ)

  • Barcelona (អេស្ប៉ាញ)

  • Atletico Madrid (អេស្ប៉ាញ)

  • Bayern Munich (អាល្លឺម៉ង់)

  • Borussia Dortmund (អាល្លឺម៉ង់)

  • Juventus (អ៊ីតាលី)

  • Monaco (បារាំង)

៤. ​តើ​វគ្គ​៨​ក្រុម​ UEFA Champions League ​លេង​នៅ​ពេល​ណា?

វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នេះ​ ​នឹង​​លេង​នៅ​ខែ​មេសា ពោល​គឺ​​​ជើង​ទី​១ ​នឹង​​ត្រូវ​​លេង​នៅ​​​​ថ្ងៃ​ទី​១១-១២ ខែ​មេសា ខណៈ​ដែល​ជើង​ទី​២ ​នឹង​លេង​នៅ​ថ្ងៃ​ទី​១៨-១៩ ​ខែ​មេសា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​