ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោភ័ណ្ឌ​ សន្លប់​ទឹក​ទី១ តាមពិត​​​ជា​កីឡាករ​ដើរ​​វ៉ៃ​តាម...

  • 2017-03-17 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ ខុន​ ក្រុងថេប​ ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ប្រដាល់​នៅ​កម្ពុជា​បើក​ភ្នែក​ធំៗនៅ​ពេល​រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​កម្ពុជា ផល សោភ័ណ្ឌ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​កាល​ពី​សប្តាហ៍​មុន និង​ត្រូវ​ជួប​ជើង​ខ្លាំង​ ឃីម ឌីម៉ា ល្ងាច​នេះ។ តើ​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា?​

កីឡាករថៃ ខុន ក្រុងថេប

តាម​ការ​ឲ្យ​​ដឹង​ពី​លោក​ ថៃ​ អ៊ូ​ ដែល​ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​​វ៉ៃ​​​នៅ​កម្ពុជា​ថា​ កីឡាករ ខុន ក្រុងថេប​ មិន​មែន​​ជា​ជើង​ និង​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ​នៅ​ប្រទេស​ថៃ​។​ តាម​ពិត​កីឡាករ​ថៃ​​ម្នាក់​នេះ​គ្រាន់តែ​ជា​​អ្នក​ប្រដាល់​​ដែល​ដើរ​​ប្រកួត​តាម​កម្មវិធី​បុណ្យ​ទាន​តាម​ស្រុក​ភូមិ​នៅ​ថៃ និង​​ កម្រង​​ឡើង​វ៉ៃ​តាម​សង្វៀន​ទូរទស្សន៍​ណាស់។​

គ្រូ​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​មិន​​មាន​ខ្សែ​ក្រវាត់​ឬ​ពានរង្វាន់​ធំ​ដំ​អ្វី​នោះ​ទេ​ ហើយ​ការ​ប្រកួត​របស់​គេ​ចេះ​តែ​ប្រើ​កែង​តែ​ប៉ុណ្ណោះ​ មិន​មាន​ក្បាច់​អ្វី​ខ្លាំង​និង​ច្បាស់​ផ្សេង​ទៀង​ឡើយ។​ ការ​ប្រកួត​ដែល​ឈ្នះ​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ ទឹក​ទី១​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ​ អាច​មក​ពី​កីឡាករ​កម្ពុជា​ធ្វេស​ប្រហែស​ខ្លួន​ឯង​ នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​។ កាល​ណា​ត្រូវ​កែង​ឬ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ម្ដង​ហើយ​ ដូច​នេះ​ស្មារតី​មិន​ទាន់​ហ្នឹង​​ ទើប​ធ្វើ​ឲ្យ​​ ខុន​ ក្រុងថេប​ ខំ​វ៉ៃ​ផ្ដាច់​តែ​ម្ដង។​

អ្នក​នាំ​កីឡាករ​ថៃ​មក​វ៉ៃ​នៅកម្ពុជារូប​នេះ​បន្ថែម​ថា សម្រាប់​ការ​​​ប៉ះ​ ឃីម​ ឌីម៉ា​ ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ ក្រុងថេប​ អាច​នឹង​ពិបាក​យក​ឈ្នះ​ជើង​ខ្លាំង​​កម្ពុជា​ដែល​កំពុង​ឡើង​កូដ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឌីម៉ា អាច​នឹង​ផ្តួល ក្រុង​ថេប​ឲ្យ​សន្លប់​ចន្លោះ​ពី​ទឹក​ទី​១​ដល់​ទី​៣ ប្រសិន​បើ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​មិន​ធ្វើធ្វេស​ប្រហែស។

លោកគ្រូ ថៃ អ៊ូ ខាងឆ្វេងដៃ

លោក​ ថៃ​ អ៊ូ​ ជា​គ្រូ​ប្រដាល់​គុន​ខ្មែរ​នៅ​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ​និង​កំពុង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​ជា​ច្រើន។​ គ្រូ​ប្រដាល់​រូប​នេះ​ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ដាក់​ឲ្យ​តាម​សង្វៀន​ផ្សេងៗ​ ដូច​ជា​ CNC PNN ​អាស៊ីអាគ្នេយ៍​ ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី