គោល​ដៅ​ដូច​គ្នា​តែ The MIC Cambodia ឆ្នាំ​នេះ​ធ្វើ​ប្លែក​ខុស​ពី​ឆ្នាំ​មុន

  • 2017-03-19 04:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​វិស័យ​បទ​តែង​និពន្ធ​ថ្មី​ពិត​ជា​ស្គាល់​ហើយ កម្មវិធី​ The MIC Cambodia ដែល​បាន​ប្រព្រឹត្ត​ទៅ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន។

ក្នុង​គោល​ដៅ​ជម្រុញ​វិស័យ​បទ​តែង​និពន្ធ​ថ្មី​ដូច​​គ្នា តែ​នេះ​ The MIC មិន​មែន​ជា​ការ​ប្រកួត​ប្រជែក​បទ​តែង​និពន្ធ​ថ្មី​ទៀត​ទេ​ តែ​ជា​កម្មវិធី​ប្រគល់​ពាន់​រង្វាន់​រហូត​ដល់​៦​ ដល់​អ្នក​ចម្រៀង​ Original ទៅ​វិញ។

លោក​ សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ANUSSA បញ្ជាក់​ថា​ ការ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នេះ​ព្រោះ​ចង់​ផ្ដល់​កម្លាំង​ចិត្ត​ដល់​​រៀម​ច្បង​ ដែល​ជា​អ្នក​ចម្រៀង​ Original Song ហើយ​តទៅ​លោក​ប្រហែល​ជា​យក​គំរូ​តាម​នេះ​រហូត​ហើយ។

ពាន​រង្វាន់​ឆ្នាំ​នេះ​មាន​ដូច​ជា៖ ​•​ ​បទ​ចម្រៀង Original ដែល​ល្អ​បំផុត​ ​•​ ​តារា​ចម្រៀង Original បុរស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ ​•​ ​តារា​ចម្រៀង Original នារី​ដែលមាន​ប្រជាប្រិយភាព​បំផុត​ ​•​ ​ក្រុម​តន្ត្រី​ Original ដែល​ល្អ​បំផុត ​•​ ​ទំនុក​ច្រៀ​ង (Lyrics) Original ល្អ​បំផុត​ ​•​ ​វីដេអូ​ច​ម្រៀង (MV) Original ល្អ​បំផុត​ ។

សូម​ចូល​ទៅកាន់ ទំព័រ​ហ្វេសប៊ុក ANUSSA និង​ធ្វើ​តាម​ការ​ណែ​នាំ​​ដើម្បី​បោះ​ឆ្នោត​សូម​ចូល​ទៅ​កាន់​តារា​ក្នុង​ដួង​ចិត្ត​អ្នក។ ប្រញាប់​ឡើង​! ការ​បោះ​ឆ្នោត​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២០​ មីនា នេះ​ហើយ។

កម្មវិធី​ The MIC Cambodia នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ មីនា នៅ​សាលា​តិចណូ​ ដែល​សំបុត្រ​តម្លៃ​ត្រឹម​តែ​១០០០​រៀល​ប៉ុណ្ណោះ។ លោក​អ្នក​នឹង​បាន​ជួប​ជា​មួយ​តារា​ Original ជា​ច្រើន​ រួម​ជា​មួយ​កម្មវិធី​ច្រៀង​រាំ សប្បាយៗ និង Dj Remix បទ​ Original Songs ផង​ដែរ។

អត្ថបទ៖ សុខណា