តារាថៃ​ Nick Kunatip និង Bad Nongbew មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា!

  • 2017-03-19 05:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​តារា​ថៃ Nick Kunatip និង Bad Nongbew បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​នៅ​​ទី​ក្រុង​ភ្នំពេញ។

​​តារា​សម្ដែង Nick Kunatip បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​សម្រាប់​លោក​ហើយ​ដែល​មក​ច្រៀង​បែប​នេះ​ព្រោះ​ជាក់​ស្ដែង​លោក​ជា​តារា​សម្ដែង​មិន​មែន​តារា​ចម្រៀង​នោះ​ទេ ហើយ​សម្រាប់​កម្ពុជា​វិញ​គឺ​ជា​ប្រទេស​ដែល​លោក​ចូល​ចិត្ត​និង​មក​បាន​ច្រើន​ដង​ជាង​គេ​ព្រោះ​អ្នក​​គាំទ្រ​នៅ​ទី​នេះ​និង​ គួរ​ឲ្យ​ស្រលាញ់។

ការ​ប្រគំ​តន្ត្រី​ដែល Nick Kunatip និង Bad Nongbew មក​ចូល​រួម​នេះ​គឺ Anchor Beach Carnival ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ល្ងាច​នេះ​ហើយ។ ហើយ​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី លោក ឆាយ វីរៈយុទ្ធ ខាន់ ជេម G-Devith STEP ពេជ្រ សោភា និង នីកូ ជាដើម៕​

អត្ថបទ៖ Samedy