លង់​ហើយ​ជាមួយ​តួ​ខ្លួន​ពណ៌​ថ្មី​របស់​ Galaxy S8 ទើប​បែកធ្លាយ​មុន​នេះ​បន្តិច

  • 2017-03-19 08:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន​បង្ហោះ​ចេញផ្សាយ​ពី​គណនី @kksneaklsleaks បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​រូបរាង​ទាំង​ស្រុង​នៃ​ការ​ដាក់​បញ្ចូល​ពណ៌​ថ្មី Galaxy S8​​​។

ស្មាតហ្វូន​ពណ៌​ថ្មី​មួយ​នេះ​បាន​រចនា​អេក្រង់​ផ្នែក​ខាង​មុខ​ក្នុង​ទម្រង់​ជា​ពណ៌​ខ្មៅ និង​នៅ​ផ្នែក​សំបក​ក្រោយ​ជា​ពណ៌​ស្វាយ​។​

ការ​បង្ហាញ​ខ្លួន​នៃ​ត្រកូល Galaxy ជំនាន់ថ្មី​នៅ​មិន​ដល់​ពីរ​សប្តាហ៍​ទៀត​នោះទេ ហើយ​ព័ត៌មាន​កាន់​តែ​ច្បាស់​ការ​នឹង​លេចចេញ​ជា​បន្ត​​ក្នុង​ថ្ងៃ​ខាង​មុខ​។

ប្រភព៖ phonearena

ប្រែសម្រួល៖ កៅ រក្សា