​តារា​ជួរ​មុខ ខ្មែរ-ថៃ ត្រៀម​ជុំ​គ្នា​កោះពេជ្រ​ ល្ងាច​នេះ!

  • 2017-03-19 08:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​មុខ​ខ្មែរ-ថៃ ត្រៀម​ជុំ​គ្នា​នៅ​កោះពេជ្រ ល្ងាច​នេះ​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Anchor Beach Carnival 2017។

តារា​កម្ពុជា​ចូល​រួម​ល្ងាច​នេះ​មាន​ដូចជា ឆាយ វីរៈយុទ្ធ នីកូ G-Devith STEP និង ពេជ្រ សោភា ចំណែក​តារា​ថៃ​វិញ​មាន Nick Kunatip និង Bad Nongbew។ តារា​ជួរ​មុខ​កម្ពុជា​បាន​លើក​ឡើង​ជា​រួម​ថា ល្ងាច​នេះ​នឹង​មាន​អ្វីៗ​ពិសេស​ដូចជា Special Collaboration និង Special Stage ​ជា​ច្រើន​​ទៀត​សម្រាប់​អ្នក​គាំទ្រ​ជាពិសេស​បទ​ចម្រៀង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តែ​ម្ដង។

ចំណែក Nick Kunatip វិញ​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ក្នុង​ការ​ច្រៀង​ចម្រៀង​ដូច្នេះ​លោក​មាន​ការ​បារម្ភ​ខ្លាំង​ហើយ​ម្យ៉ាង​វិញ​ទៀត​លោក​មិន​មែន​ជា​តារា​​ចម្រៀង​អាជីព​នោះ​ទេ។​ សម្រាប់ Bad Nongbew វិញ​នេះ​ជា​លើក​ទី​១​សម្រាប់​ការងារ​នៅ​កម្ពុជា​ ដែល​កន្លង​មក​លោក​ធ្លាប់​តែ​មក​លេង​ធម្មតា​ៗ​តែ​ប៉ុណ្ណោះ តែ​លោក​មិន​បារម្ភ​ប៉ុន្មាន​ទេ​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​ព្រោះ​លោក​ជា​អ្នក​ចម្រៀង​អាជីព​ស្រាប់​នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ Samedy