​ធ្វើ​ទីលាន​វាយ​សី​ដ៏​ទំនើប​មួយ​​​ ​សាង​សង់​​អស់ ១០​ម៉ឺន​ដុល្លារ​
  • 2017-03-20 02:01:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

​​​ក្លឹប​កីឡា​វាយ​សី​ខេមរៈ​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ ២៨១ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទូល​គោក​​​ចំណាយ​ប្រាក់​​​ខ្ទង់​ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​សាង​សង់។

ម៉ៅ ចាន់​ថុន

​អ្នក​គ្រប់​គ្រង​​ក្លឹប​កីឡា​វាយ​សី​ខេមរៈ​លោក ម៉ៅ ចាន់​ថុន ​បាន​ឲ្យ​ដឹង​ថា ក្លឹប​របស់​លោក​បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ឆ្នាំ​២០១១ ដែល​ធ្វើ​ឡើង​ចំនួន​៣​តារាង​​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រហែល​​១០​ម៉ឺន​ដុល្លារ​​ដើម្បី​សាង​សង់។ ​បច្ចុប្បន្ន​​​ក្លឹប​មួយ​នេះ​បាន​បើក​​បម្រើ​ជូន​អតិថិជន​ឲ្យ​ចូល​លេង ដែល​មាន​សមាជិក​ជា​ប្រចាំ​ប្រហែល ៨៥​នាក់​​ក្នុង​មួយ​ខែ។

​ ​លោក​បន្ថែម​ថា ក្លឹប​របស់​លោក​ក៏​​មាន​ដាក់​លក់​សម្ភារៈ​កីឡា​វាយ​សី​ដែល​មាន​តម្លៃ​សមរម្យ​​​។ និយាយ​ពី​គុណ​ប្រយោជន៍​វិញ​ការ​​លេង​កីឡា​វាយ​សី​​លោក​ជឿ​ថា​ឆាប់​​ចេញ​ញើស​​ជាង​កីឡា​ផ្សេងៗ ​ ដោយ​សារ​​ក្លឹប​វាយ​សី​ធ្វើ​ឡើង​ បិទ​​ជិត​មិន​ឲ្យ​មាន​ខ្យល់​ចេញ​ចូល។

​ចង់​ដឹង​អ្នក​គ្រប់​គ្រង​រូប​នេះ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​​​​​


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​