ម៉ាកៗ​ហ្នឹង​អី​ ដឹង​តែ​គ្មាន​អ្នក​ប្រជែង​ Galaxy S8 បាន​

  • 2017-03-20 02:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខ​សម្គាល់​ SM-G950 ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ Samsung Galaxy S8 ហើយ​ថ្មីៗ​នេះ​លេច​ចេញ​វីដេអូ​ធ្វើ​តេស្ត​សមត្ថភាព​លើ​ AnTuTu ដោយ​បង្ហាញ​ថា​អាច​ទទួល​បាន​ពិន្ទុ​ដល់​ទៅ​ 205 284 ឯណោះ។

Galaxy S8 AnTuTu benchmark test from Jacky on Vimeo.

ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​ Galaxy S8 ក្លាយ​ជា​ស្មាតហ្វូន​កំពូល​ឡើង​លើ​ iPhone 7 Plus ដែល​មាន​ពិន្ទុ​ជា​មធ្យម​ 181 807។ ពី​មុន​មក​​តំណែង​ស្មាតហ្វូន​ Android កំពូល​គឺ​បាន​ទៅ​លើ​ OnePlus 3T ដែល​មាន​ពិន្ទុ​មធ្យម​ 162 423។

ការ​ដែល​ Galaxy S8 អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ​ក៏​ព្រោះ​តែ​មាន​បំពាក់​បន្ទះ​ឈីប​ថ្មី​ Snapdragon 835 ឬ Exynos 8895។ Galaxy S8 ជំនាន់​ថ្មី​នេះ​នឹង​មាន​ប្រើ​​បន្ទះ​ឈីប​ពីរ​ប្រភេទ​ផ្សេង​គ្នា​ដដែល​ដោយ​នៅ​ទីផ្សារ​​សហរដ្ឋអាមេរិក, ជប៉ុន និង ចិន ​នឹង​​ប្រើ​បន្ទះ​ឈីប​ Snapdragon 835 ឯ​ប្រភេទ​ដែល​លក់​នៅ​ទីផ្សារ​អាស៊ី​ និង អឺរ៉ុប​ នឹង​ប្រើ​បន្ទះ​ឈីប​ Exynos 8895។

ថ្ងៃ​ទី​ ២៩ ខែ​មីនា​នេះ​ Samsung នឹង​បង្ហាញ​វត្តមាន​ Galaxy S8/S8+ ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​ Galaxy Unpacked ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ New York សហរដ្ឋអាមេរិក៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង