បើ​បែប​នេះ​មែន​ច្រឡំ​គ្នា​ស្លាប់​ហើយ​រវាង​តួខ្លួន​ Galaxy S8 និង S8+​

  • 2017-03-20 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​រូបភាព​ពីរ​សន្លឹក​ដែល​បាន​បង្ហោះ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​បរទេស​ជុំវិញ​ការ​ប្រៀបធៀប​គ្នា​ពី​កម្ពស់​តួ​ខ្លួន​រវាង​ Galaxy S ជំនាន់​ក្រោយ ឃើញ​តួ​ខ្លួន​របស់​រៀមច្បង​ S8+ ហាក់​បី​ជា​មិន​វែង​​ជាង​តួ​ខ្លួន​របស់ S8 ច្រើន​ឡើយ​ បើ​យក​ទៅ​បង្ហាញ​ក្នុង​ទីតាំង​ពីរ​ផ្សេង​គ្នា​អាច​មាន​ការ​ច្រឡំ​ទៀត​ផង​។

នេះ​មិន​ខុស​ពី​ការ​លេច​ឮ​កន្លង​ទៅ​ដែល​ថា​ អេក្រង់​របស់​ S8 អាច​​តូចជាង​ម៉ូដែល ​S8+ ត្រឹមតែ 0.4​ អ៊ីង​ប៉ុណ្ណោះ។ ​ម្ល៉ោះ​ហើយ​ក្នុង​ករណី​ការ​ចេញ​រូបរាង​ជា​ផ្លូវការ​ស្មាតហ្វូន​ទាំង​ពីរ​មាន​ទម្រង់​រូបរាង​ដូចគ្នា​បេះ​ដាក់​​ទៀត​នោះ​ Sabay ក៏​ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​ពិបាក​ក្នុង​ការ​កំណត់​សម្គាល់​ស្មាតហ្វូន​ទាំង​ពីរ​ជា​ពុំខាន។

ប្រភព: phonearena

ប្រែសម្រួល៖ កៅ រក្សា