សុវត្ថិ​ឌី ធារីកា រវល់​ការងារ​សិល្បៈ​ប៉ុណ្ណា​ ក៏​នៅ​តែ​​មិន​បោះ​បង់​ការ​សិក្សា(មាន​វីដេអូ)

  • 2017-03-20 02:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ការ​រវល់​ជា​មួយ​ការងារ​សិល្បៈ​យ៉ាង​ណា​ក្ដី​ សុវត្ថិ​ឌី ធារិកា ប្រាប់​ថា​នាង​មិន​បោះ​បង់​ឡើយ​នូវ​ការ​សិក្សា​។

តារា​ចម្រៀង​ស្រី​ក្នុង​ក្រុម "ខ្មែរ Idol" រូប​នេះ​ប្រាប់​ថា៖ "សព្វ​ថ្ងៃ​នេះ​ខ្ញុំ​រៀន​ឆ្នាំ​ទី​មួយ​នៃ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ(RULE) ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ហើយ​ដោយ​សារ​តែ​ឆ្នាំ​នេះ​រវល់​ច្រើន​ជា​មួយ​ការងារ​សិល្បៈ​បើ​មិន​អ៊ីចឹង​ទេ​ខ្ញុំ ​នឹង​​រៀន២​ជំនាញ​ហើយ"​។

នាង​បន្ត​ថា បើ​ឆ្នាំ​ក្រោយ​ការងារ​សិល្បៈ​រាង​រង្វើល​បន្តិច​ខ្ញុំ​នឹង​ចាប់​មួយ​ជំនាញ​ទៀត​គឺ​ អក្សរ​សាស្ត្រ​អង់គ្លេស។ បើ​និយាយ​ដល់​រឿង​បោះ​បង់​ការសិក្សា​វិញ​នាង​ថា៖ "មិន​បោះ​បង់​ទេ​បង ព្រោះ​ខ្ញុំ​ស្រលាញ់​ការ​រៀន​ជាង បើ​ចង់​បោះ​បង់ ​បោះ​បង់​តាំង​ពី​នៅ​ប្រលង​កម្មវិធី​ម្ល៉េះ​ ព្រោះ​ពេល​នោះ​ជាប់​ប្រលង​ទី​១២​ដែរ​ តែ​យ៉ាង​ណា​នាង​នៅ​តែ​ខិត​ខំ​ប្រលង​ឲ្យ​ជាប់" ។

ម្ចាស់​បទ "​ព្រោះ​តែ​ស្រលាញ់" បញ្ជាក់​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ចប់​បរិញ្ញា​ នាង​នឹង​បន្ត​រក​ការ​ងារ​ធ្វើ​ ព្រោះ​ខ្លួន​នាង​ចង់​មាន​បទ​ពិសោធន៍​ការងារ។ ចំណែង​ឯ​សិល្បៈ​វិញ​នាង​នឹង​ឆ្លៀត​​បន្ត​វា​ត​ទៅ​ទៀត ជា​រួម​គឺ​ដើរ​ទន្ទឹម​គ្នា។

អត្ថបទ៖ សុខណា

អត្ថបទថ្មី