មុន​សម្រេច​ទិញ HTC U Ultra មើល​វីដេអូ​នេះ​សិន

  • 2017-03-20 02:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​ថ្មី​មួយ​​របស់​ JerryRigEverything បាន​បង្ហាញ​ពី​ការ​តេស្ត​សមត្ថភាព​​ធន់​របស់​ HTC U Ultra ជា​ច្រើន​រួម​មាន​ តេស្ត​​ការ​ធន់​នឹង​ភាព​ឆ្កូត,​ ការ​ធន់​នឹង​ភ្លើង និង ចុង​ក្រោយ​ការ​​តេស្ត​​កាច់​ទូរសព្ទ​ដោយ​ប្រើ​កម្លាំង​ខ្លាំង។

​​

ការ​តេស្ត​ដំណាក់​កាល​ទី​មួយ​និង​ទី​ពីរ​គឺ​អាច​ទទួល​យក​បាន​ ប៉ុន្តែ​ឈាន​ដល់​ដំណាក់​​កាល​ចុង​ក្រោយ​ HTC U Ultra ប្រែ​ទៅ​ជា​កោង​ និង ប្រេះ​កញ្ចក់​ផ្នែក​ខាង​ក្រោយ​មើល​លែង​យល់​ បន្ទាប់​ពី​ប្រើ​កម្លាំង​កាច់​ខ្លាំង។ វីដេអូ​នេះ​មិន​មែន​ចង់​ណែនាំ​ថា​មិន​ឲ្យ​ទិញ HTC U Ultra នោះ​ទេ​គ្រាន់​ចង់​បង្ហាញ​​ពី​សមត្ថភាព​ធន់​របស់ស្មាតហ្វូន​នេះ​ពេល​រង​កម្លាំង​ប៉ះ​ទង្គិច​ខ្លាំង៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង