ល្បី​​ថា Barcelona ​គ្រោង​លក់​ Messi ​ទិញ​កីឡាករ​៣​នាក់​នេះ​វិញ

  • 2017-03-20 03:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​យក្ស​អេស្ប៉ាញ​ FC Barcelona ​​​អាច​នឹង​លក់​​​ Super Star ​កំពូល​តារា​ឆ្នើម​ Lionel Messi ​ក្នុង​តម្លៃ​២០០​លាន​ផោន ​ទៅ​ឲ្យ​ក្លឹប​ Manchester City ​ក្រោយ​ចប់​រដូវ​កាល​នេះ​ និង​គ្រោង​ទិញ​កីឡាករ​វ័យ​ក្មេង​៣​នាក់​ជំនួស​វិញ។ ​នេះ​បើ​តាម​​សេចក្ដីរាយការណ៍​ពី​អង់គ្លេស។

Daily Express បាន​​ឲ្យ​ដឹង​ថា ​​Man City ​ជឿ​ជាក់​នឹង​អាច​លួងលោម​ Messi ​ទៅ​កាន់​កីឡដ្ឋាន​ Etihad ​ក្នុង​តម្លៃ​២០០​លាន​ផោន ​និង​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​ទៅ​ ៦៥០​០០០​​​ផោន​ក្នុង​១​សប្តាហ៍ ​ខណៈ​ដែល​​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ក៏​មិន​សប្បាយ​ចិត្ត​នឹង​រឿង​ពន្ធ​នៅ​អេស្ប៉ាញ ​ហើយ​ក៏​អាច​​​​ចង់​ទៅ​លេង​ជាមួយ​អ្នកចាត់ការ​ចាស់​​របស់​ខ្លួន​ Pep Guardiola ​ផង​ដែរ។

រីឯ​សារព័ត៌មាន​ Mundo Deportivo ​​និង​ Goal​ វិញ​​ ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ជើង​ឯក​អេស្ប៉ាញ​ ​គ្រោង​នឹង​​យក​លុយ​ដែល​បាន​ពី​​ការ​លក់​ Messi ​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ ​Ousmane Dembele ​ពី​ក្លឹប​ Borussia Dortmund, ខ្សែ​បម្រើ​​វ័យ​២៤​ឆ្នាំ Marco Verratti ​​ពី​ក្លឹប​ PSG ​និង​​ខ្សែ​ការពារ​វ័យ​២២​ឆ្នាំ ​Hector Bellerin ​​ពី​ក្លឹប​ Arsenal​ នៅ​រដូវ​កាល​​ក្រោយ៕

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម