បង្រួម​ទំហំ​រូប​ ​តែ​មិន​ខូច​គុណភាព​ជា​មួយ​ ​Google Guetzli

  • 2017-03-20 03:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Guetzli​ ​ជា​ ​Algorithm​ ​ថ្មី​មួយ​ប្រភេទ​ដែល​ ​​Google​ ​ទើប​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុង​ទម្រង់​ ​Open Source​ ​ដែល​មាន​សមត្ថភាព​អាច​បង្រួម​ទំហំ​រូបភាព​ប្រភេទ​ ​JPEG​ ​ឲ្យ​តូច​ជាង​មុន​ ​៣៥%​ ​ហើយ​នៅ​អាច​រក្សា​គុណភាព​រូប​ដូច​ដើម។

ដោយ​ឡែក​ ​Guetzli​ ​ផលិត​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ ​ឬ​បង្កើត​វេបសាយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​​ ​​ក៏​ដូច​ជា​ឆាប់​រហ័ស​ក្នុង​ការ​ប្រើប្រាស់​រូបភាព​ដែល​មាន​ទំហំ​តូច​តែ​គុណភាព​ខ្ពស់​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​របស់​ ​App​ ​និង​វេបសាយ​នានា។

ចំពោះ​ប្រិយមិត្ត​ដែល​ចង់​សាកល្បង​ប្រើ​ ​Guetzli​ ​គឺ​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​វេបសាយ​ ​GitHub​ ​ឬ​​ ​ចុច​តាម​តំណ​ភ្ជាប់​នេះ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ