ប្រជ្រុយពិសេស ៧កន្លែងនេះ អាចបង្ហាញប្រាប់ថា អ្នកជាមនុស្សបែបណា

  • 2017-03-20 03:37:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រជ្រុយ នៅ​លើ​ផ្ទៃ​មុខ ឬ​ដង​ខ្លួន តែងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដទៃ ហើយ​ថែមទាំង​អាច​បង្ហាញ​ច្រើន អំពី​មនុស្ស​នោះ​ទៀត​ផង។

#១ ប្រជ្រុយ​នៅ​សៀតផ្កា

ប្រសិន​បើ​អ្នក​មាន​ប្រជ្រុយ​នៅ​សៀតផ្កា អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ឱកាស​ច្រើន សម្រាប់​ការ​ធ្វើ​ដំណើរ។ វា​អាច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង ឬ​ការ​ធ្វើ​ដំណើរ​ដែល​គ្រាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​សប្បាយរីករាយ។

#២ ប្រជ្រុយ​នៅ​លើ​ខ្ទង់​ច្រមុះ

ប្រជ្រុយ​បែប​នេះ​អាច​បញ្ជាក់​ថា អ្នក​នឹង​មាន​ការងារ ឬ​អាជីព​ជោគជ័យ​មួយ។ វា​អាច​ជា​ការ​ដំឡើង​តំណែង ដំឡើង​ប្រាក់ខែ ឬ​ទទួល​បាន​ការងារ​ដែល​អ្នក​ពេញចិត្ត ដោយ​វា​អាស្រ័យ​លើ​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​មាន​ការ​ជំរុញ និង​លើកស្ទួយ។

#៣ ប្រជ្រុយ​នៅ​ក្រោម​ចិញ្ចើម

ប្រសិន​បើ​អ្នក​មាន​ប្រជ្រុយ​នៅ​ចន្លោះ​ភ្នែក និង​ចិញ្ចើម មានន័យថា អ្នក​ជា​មនុស្ស​ដែល​ចេះ​ផ្លាស់​ប្ដូរ និង​អាច​ស្វែងរក​វិធី​មួយ​ដើម្បី​នៅ​ជា​មួយ​អ្នក​ដទៃ។ មិនតែប៉ុណ្ណោះ អ្នក​អាច​ក្លាយ​ជា​មេដឹកនាំ ដែល​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ម្នាក់​ទៀត​ផង។

#៤ ប្រជ្រុយ​នៅ​លើ​បបូរមាត់

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​នេះ គឺ​មាន​ភាព​ទាក់ទាញ និង​ចេះ​ស្រុះស្រួល​គ្នា ហើយ​ជា​មនុស្ស​ដែល​ខ្វាយខ្វល់​ច្រើន ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ជុំវិញ​ពួក​គេ។

#៥ ប្រជ្រុយ​នៅ​ថ្ពាល់

ជា​ធម្មតា វា​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​មេដឹកនាំ​ដ៏​រឹងមាំ​ម្នាក់។ មនុស្ស​ដែល​មាន​ប្រជ្រុយ​បែប​នេះ តែង​ទទួល​បាន​ភាព​ជោគជ័យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង។

#៦ ប្រជ្រុយ​នៅ​បាតដៃ

ប្រជ្រុយ​នៅ​លើ​បាតដៃ គឺ​ជា​លក្ខណៈ​នៃ​មនុស្ស ដែល​ចូលចិត្ត​ស្ថេរ​ភាព។ ពួកគេ​កម្រ​ជួប​ប្រទះ​បញ្ហា និង​មាន​សេដ្ឋកិច្ច​ល្អ។

#៧ ប្រជ្រុយ​នៅ​បាតជើង

ប្រជ្រុយ​បែបនេះ​តែង​កើត​មាន​ចំពោះ​មនុស្ស​ដែល​ស្រលាញ់ អ្វី​ដែល​ថ្មី ការ​ធ្វើ​ដំណើរ​ច្រើន រីករាយ​នឹង​ការ​បរិភោគ​អាហារ​ជាច្រើន និង ចូលចិត្ត​ការ​ទំនាក់ទំនង​គ្នា។ មនុស្ស​បែប​នេះ គឺ​មាន​ការ​ពេញ​និយម ហើយ​អាច​ដឹកនាំ​អ្នក​ដទៃ ឲ្យ​ដើរ​ជាមួយ​ពួកគេ​បាន​យ៉ាង​ងាយស្រួល៕


ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង