អារម្មណ៍​នៅភ័យ​ខ្លាច​ ពេជ្រ អាវីហ្សា រអា​​ទទួល​យក​ស្នេហា​​លើក​ទី៣​

  • 2017-03-20 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​បាក់​​​​ស្នេហា​ជា​បន្ត​បន្ទាប់​បាន​ជំរុញ​​ឲ្យ​ កញ្ញា ពេជ្រ អាវីហ្សា ខ្លាច​រអា​មិន​ចង់​បើក​បេះ​ដូង​ទទួល​យក​ស្នេហា​​ជា​លើក​ទី៣​។

ពេជ្រ អាវីហ្សា បាន​ប្រាប់​ Sabay ក្រោយ​ពី​បែក​បាក់​ស្នេហា​ជា​លើក​ទី​២​​ ដោយ​សារ​តែ​ការ​ប្រច័ណ្ឌ​រហូត​មក​ដល់​ពេល​នេះ​នាង​មិន​ទាន់​បើក​បេះ​ដូង​ទទួល​បុរស​ណា​ម្នាក់​មក​ពិចារណា​នៅឡើយ​ទេ​ ព្រោះ​មិន​ចង់​ជួប​ស្នេហ៍​ខក​បំណង​ម្ដង​ហើយ​ម្ដង​ហើយ​ម្ដង​ទៀត​។ "ចាស​​បង​ក្រោយ​ពី​បែក​បាក់​​ស្នេហា​រួច​មក​មាន​បុរស​ៗ​តាម​សុំ​ស្រឡាញ់​ខ្ញុំ​ តែ​នាង​ខ្ញុំ​អត់​ទាន់​ហ៊ាន​ទទួល​ទេ​បង​ព្រោះ​ទើប​តែ​ជួប​រឿង​ឈឺ​ចាប់​ថ្មី​ៗ​ អ៊ីចឹងទៅ​ធ្វើ​ឲ្យ​ខ្ញុំ​រាង​ស្រងាក​ចិត្ត​ជាមួយ​ប្រុសៗ​ខ្លាច​ល្អ​តែ​មុន​ដំបូង​​"។

ស្រី​ស្អាត​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​ បន្ថែម​ថា​ ប្រសិន​ជា​មាន​ស្នេហ៍​លើក​ក្រោយ​​នាង​មិន​ចង់​មាន​ឈ្មោះ​ត្រឹម​ជា​សង្សារ​ ទៀត​ទេ​ បុរស​ដែល​ស្រឡាញ់​ត្រូវ​​តែ​ចូល​​ស្ដី​ដណ្ដឹង​​ដល់​លោក​ឪពុក​អ្នក​ម្ដាយ​ទៅ​តាម​ប្រពៃ​ណី​ខ្មែរ​ទើប​នាង​យល់​ព្រម​។ ព្រោះ​រយៈពេល​​​ប៉ុន្មាន​ឆ្នាំ​មក​នេះ​នាង​​ហត់​នឿយ​ជា​មួយ​ស្នេហា​ច្រើន​ពេក​ហើយ​ ទើប​មិន​ចង់​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ជាមួយ​វា​តទៅ​ទៀត​។

នាង​បញ្ជាក់​ថា​ បុរស​ដែល​នាង​​សម្រេច​ចិត្ត​យក​មក​ធ្វើ​ជា​ស្វាមី​នៅ​ថ្ងៃ​អនាគត​ មិន​មែន​ជា​បុរស​នៅ​ក្នុង​រង្វង់​សិល្បៈ​ទេ​ តែ​ជា​បុរស​ម្នាក់​ដែល​មាន​ការ​ងារ​សមរម្យ​នៅ​ក្នុង​សង្គម​ ស្រឡាញ់​​​ និង​ផ្ដល់​តម្លៃ​ឲ្យ​ក្រុម​គ្រួសារ​នាង​គឺ​គ្រប់​គ្រាន់​ហើយ​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម