អ្នក​ប្រដាល់​ថៃ​ម្នាក់​ថា គុន​ខ្មែរ​ទាប​ជាង​គុន​ថៃ​ពីរ​ចំណុច

  • 2017-03-20 03:30:36
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​ Dejbujong ​ដែល​យក​ឈ្នះ​ពិន្ទុ​​​​អ្នក​ប្រដាល់​កម្ពុជា ពៅ សក្កិសិដ្ឋ កាល​ពី​យប់​មិញ​​ក្នុង​ជំនួប​មិត្ត​ភាព​កម្ពុជា​ថៃ​​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​សង្វៀន PNN ​បាន​លើក​ឡើង​ថា គុន​ខ្មែរ​​មាន​កម្រិត​នៅ​ក្រោម​គុន​ថៃ​ពីរ​ចំណុច។

Dejbujong (ខៀវ)

ជើង​ខ្លាំង​មាន​បទពិសោធន៍​ច្រើន​ជាង​រយ​ដង​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា​​គុន​ថៃ​ចេះ​​ស្នៀត​កាច់​ទាញ​ចាប់​ឡើង​ជង្គង់ និង​របៀប​ឡើង​ជង្គង់​ល្អ​ជាង​ខ្មែរ។ ​​បើ​តាម​ការ​សម្គាល់​របស់​គេ​ឃើញ​ថា កីឡាករ​ថៃ​ដែល​មក​ចាញ់​នៅ​ទឹក​ដី​កម្ពុជា​កន្លង​មក​​ភាព​ច្រើន​ជា​​​អ្នក​ប្រដាល់​ខ្ជិល​ហាត់។

​អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ថា ​បើ​ឲ្យ​គេ​ប្រៀប​ធៀប​កម្រិត​ក្បាច់​គុន​​រវាង​អ្នក​ប្រដាល់​ថៃ​ និង​អ្នក​ប្រដាល់​កម្ពុជា​​រូប​គេ​យល់​ថា គុន​ខ្មែរ​​មិន​ទាន់​ល្អ​ដល់​ក្បាច់​គុន​ថៃ។ ប៉ុន្តែ​រូប​គេ​មើល​ឃើញ​​ចំណុច​ល្អ​មួយ​របស់​អ្នក​ប្រដាល់​ខ្មែរ​គឺ​កម្លាំង​ ដែល​​ភាគច្រើន​អ្នក​ប្រដាល់​កម្ពុជា​តែង​​ប្រឹង​ហាត់​ខ្លាំង។

​​ជើង​ខ្លាំង​ Dejbujong ​ធ្លាប់​​ឡើង​សង្វៀន​នៅ​កម្ពុជា​ចំនួន ១០​ដង​រូច​មក​ហើយ​ ក្នុង​នោះ​រូប​គេ​ឈ្នះ ៥​ស្មើ​៣​ដង​ និង​ចាញ់​ចំនួន ២​ដង៕

Dejbujong ឈ្នះ​ ពៅ សក្កិសិដ្ឋ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​