សាក​ iPhone ពេល​មុជ​ទឹក​ លទ្ធផល​ស្លាប់​ក្នុង​អាង

  • 2017-03-20 03:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ​ Richard Bull ​ត្រូវ​បាន​ប្រទះ​ឃើញ​​ដេក​ស្លាប់​ក្នុង​អាង​​មុជ​ទឹក​ក្នុង​បន្ទប់​ទឹក ដោយ​សារ​តែ​បាន​សាក​​ iPhone ​ពេល​កំពុង​មុជ​ទឹក។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Daily Mail ពេល​ដែល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ​ពួក​គេ​បាន​រក​ឃើញ​ឆ្នាំង​សាក​ iPhone ​ដែល​ធ្លាក់​ចូល​ក្នុង​អាង​ទឹក​មាន​ដោត​ជាប់​នឹង​​ខ្សែ​​​ភ្លើង​ត​ពី​​ផ្លូវ​ដើរ​ក្នុង​ផ្ទះ​ទៅ​​ក្នុង​បន្ទប់​ទឹក។ ការ​ស៊ើបអង្កេត​បាន​​សម្រេច​ថា​​​ការ​បាត់​បង់​ជីវិត​របស់​បុរស​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆក់​អគ្គិសនី​ដោយ​ចៃដន្យ។

វេជ្ជ​បណ្ឌិត​ Sean Cumming ជា​អ្នក​វិភាគ​សព​ខាង​លើ​បាន​​សម្ដែង​ក្ដី​ព្រួយបារម្ភ​ដោយ​ថា​​ពលរដ្ឋ​​ប្រហែល​មិន​បាន​ដឹង​ទេ​ថា​ទូរសព្ទ​​ពិត​ជា​មាន​គ្រោះថ្នាក់​ពេល​នៅ​ក្បែរ​ទឹក។ វេជ្ជ​បណ្ឌិត​រូប​នេះ​បន្ថែម​ថា​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​គួរ​មាន​ភ្ជាប់​ការ​ព្រមាន​ពី​គ្រោះថ្នាក់​នេះ​មក​ជា​មួយ​ទូរសព្ទ​របស់​ពួក​គេ៕​​​​​​​​​​​​​​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី