ការ​ស្រាវជ្រាវ៖ អ្នក​លេង​ហ្គេម ច្រើន​មិនចូលចិត្ត​ភេទ​ផ្ទុយ​គ្នា
  • 2017-03-20 04:24:26
  • ចំនួនមតិ

ចន្លោះមិនឃើញ

របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ចេញ​ដោយ​ ​Frontiers in Psychology​ ​រកឃើញថា​យុវវ័យ​ដែល​និយម​លេង​ហ្គេម​ ​ច្រើន​​មាន​ភាព​រើសអើង​ ​ឬ​មិន​ចូល​ចិត្ត​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា។

ការស្រាវជ្រាវ​នោះ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​ ​Savoie Mont Blanc​ ​របស់​បារាំង​ ​និង​មក​ពី​សកលវិទ្យាល័យ​រដ្ឋ​ ​Lowa​ ​របស់​សហរដ្ឋអាមេរិក​ ​ដែល​វិភាគ​ទៅ​លើ​យុវវ័យ​ប្រមាណ​ ​១៣ ៥២០​ ​នាក់។

ការ​ស្រាវជ្រាវ​ដដែល​បន្ត​ថា​ អ្នក​លេង​ហ្គេម​នឹង​ផ្លាស់ប្ដូរ​អត្តចរិត​ទៅ​តាម​ហ្គេម​របស់​ពួក​គេ (​តួ​អង្គ​ក្នុង​ហ្គេម​ច្រើន​មាន​ភេទ​តែ​មួយ​ ​ស្រី​សុទ្ធ​ ​ឬ​ប្រុស​សុទ្ធ) ដែល​នេះ​គឺ​គ្រោះ​ថ្នាក់​បំផុត​ប្រសិន​អ្នក​ទាំង​នោះ​បាន​លេង​ហ្គេម​ដែល​មាន​ទម្រង់​លេង​បែប​វាយប្រហារ​ ​ឬ​ហិង្សា​ខ្លាំង​ហួសហេតុ​ដូច​ហ្គេម​ ​GTA៕


ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ