បន្ទាប់ពីរឿង​ "Goblin" បញ្ចប់​ តើតួអង្គក្នុងរឿងនេះធ្វើអ្វីខ្លះ​ឥឡូវនេះ?

  • 2017-03-20 06:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​កូរ៉េ​ "Goblin” ជា​ខ្សែ​ភាព​យន្ត​ភាគ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ នៅ​ចុង​ឆ្នាំ​ ២០១៦​ និង​ ដើម​ឆ្នាំ​ ២០១៧​។ ខ្សែភាពយន្ត​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​នេះ​ មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បី​ៗ​ជាច្រើន​រូប​ដូចជា​ តារា​សម្ដែង​ Gong Yoo, Lee Dong Wook, Kim Go Eun និង​តារា​ផ្សេង​ទៀត​ជា​ច្រើន​។

១. Lee Dong Wook បន្ទាប់​ពី​រឿង​ "Goblin” បាន​បញ្ចប់​ តារា​ប្រុស​រូប​នេះ​ បាន​ទទួល​ការងារ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី​ "Arena Homme” ។ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ កន្លង​ទៅ​នេះ​ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ អ្នក​គាំទ្រ​ ។

២. Gong Yoo កាល​ពី​ពេល​ថ្មី​នេះ​ តារា​សម្ដែង​ Gong Yoo ជាប់​រវល់​ការងារ​ជា​ច្រើន​នៅ​ ទីក្រុង​ឌុយបៃ​ និង​កោះ​ជេជូ​។ លោក​ក៏​នឹង​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​ ជួបជុំ​អ្នកគាំទ្រ​ នៅ​ក្នុង​ទីក្រុង​ តៃវ៉ាន់​ និង​ហុងកុង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។​

៣. Kim Go Eun តារា​ស្រី​រូប​នេះ​ក៏​កំពុង​មមាញឹក​ក្នុង​ការ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី "Marie Claire” ផង​ដែរ​។

៤. Yook Sung Jae តារា​សម្ដែង​ និង​ជា​តារា​ចម្រៀង​របស់​ក្រុម​ "BTOB” បាន​សម្ដែង​ក្នុង​រឿង​មួយ​លើ​ទូរទស្សន៍​ "OnStyle” ជាមួយ​លោក​ Lee Dong Wook ។ ក្រៅ​ពី​នោះ​លោក​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ផង​ដែរ​។

៥. Jo Woo Jin បច្ចុប្បន្ន​តារា​សម្ដែង​ jo Woo Jin កំពុង​ថត​ខ្សែ​ភាពយន្ត​ឲ្យ​ទូរទស្សន៍​ "tvN” ក្នុង​រឿង​ "Chicago Typewriter” ជាមួយ​តារាសម្ដែង​ Yoo Ah In, Im Soo jung និង​ Go Kyung Pyo៕

ប្រភព៖ Dramafever   ប្រែ​សម្រួល៖ យី សុធារី