ក្មេង​ស្រី​​ម្នាក់​​ល្បី​មួយរំពេច​ ​ព្រោះ​មុខ​ដូច​ម្ចាស់​បទ “Shape of You”

  • 2017-03-20 06:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​អ៊ីនធឺណិត ព្រោះ​តែ​មាន​មុខ​ស្រដៀង​នឹង​តារា​ចម្រៀង​អង់គ្លេស  Ed Sheeran ដែល​ជា​ម្ចាស់​បទ “Shape of You” ។ ​​​

កុមារី Isla Walton  ចាប់​ផ្ដើម​​ទាញ​ការ​ចាប់​អារម្មណ៍ បន្ទាប់​ពី​មីង​បង្ហោះ​រូប​​របស់​គេ​លើ​អនឡាញ។ ចំណុច​ដែល​ដូច​គ្នា​ខ្លាំង​នៃ​កុមារ​រូប​នេះ​និង Sheeran គឺ​សក់​ពណ៌​ទង់ដែង និង​ទម្រង់​មុខ​។

ផ្ទុយ​ពី​ភាព​ពី​ការ​ចាប់​អារម្មណ៍​របស់​មនុស្សម្នា អ្នក​ស្រី  Zoe ដែល​ជា​ម្ដាយ​របស់  Isla និយាយ​ថា៖ "វា​ជា​រឿង​ឆ្កួត​បំផុត។​ មនុស្ស​គ្រប់​គ្នា​គិត​ថា​  Isla មុខ​ដូច Sheeranយូរ​មក​ហើយ តែ​ខ្ញុំ​មិន​ដែល​គិត​បែប​នេះ​ទេ។​ វា​ចាប់​ផ្ដើម​ពេល​ដែល​ប្អូន​ស្រី​របស់​ខ្ញុំ​បង្ហោះ​រូប​ក្មួយ​ក្នុង​អនឡាញ ហើយ​មនុស្ស​ជា​ច្រើន​ក៏​នេះ​បែប​នេះ។ ខ្ញុំ​ក៏​មិន​ដែល​គិត​ថា​កូន​ខ្ញុំ​ល្បី​អីចឹង​ដែរ"៕ ​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ