សំបុត្រ​ប្រភេទ​១​លក់​អស់ហើយ ​សម្រាប់​ការ​ប្រកួត​កម្ពុជា Vs ​ឥណ្ឌា
  • 2017-03-20 07:05:57
  • ចំនួនមតិ

ចន្លោះមិនឃើញ

​បើ​តាម​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​មុន​នេះ​ថា ​សំបុត្រ​ប្រភេទ​១ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ CLEAR រវាង​កម្ពុជា​និង​ឥណ្ឌា ​បាន​លក់​អស់​ហើយ ​នៅ​ឡើយ​តែ​សំបុត្រ​ប្រភេទ​២​ប៉ុណ្ណោះ ដែល​នៅ​មាន​លក់។

ដូច្នេះ​ប្រិយមិត្ត​ដែល​ចង់​ទិញ​សំបុត្រ​សម្រាប់​ទស្សនា ​សូម​កុំ​ភ្លេច​រស់រាន​ឡើង​ប្រយ័ត្ន​សំបុត្រ​ប្រភេទ​ទី​២ ​ដែល​មាន​​តម្លៃ​៥​ពាន់​រៀល​នោះ​លក់​អស់​ទៀត។ ដោយ​ឡែក​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ខាង​មុខ​នេះ​ហើយ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច៕


អត្ថបទ៖ មុន្នីរម្យ