Barcelona ដាក់​គោលដៅ​យក​ Coutinho ឬ Verratti ដើម្បី​ជំនួស​ Iniesta

  • 2017-03-20 07:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iniesta ធ្លាប់​បង្ហើប​ថា​នឹង​មិន​បន្ត​នៅ Barcelona ទៀត​ទេ​ពេល​កុងត្រា​ផុត​កំណត់​ចុង​រដូវ​កាល​ក្រោយ។

Coutinho

ការ​ស្វែង​រក​ច្រក​ចេញ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ធ្វើ​ឲ្យ​ក្លឹប​យក្ស​មក​ពី​កាតាឡាន់​ កំពុង​ស្វះស្វែង​រក​អ្នក​ជំនួស​រូប​គេ​ហើយ​​បើ​តាម​ប្រភព​អាច​ជា Philippe Coutinho របស់​ Liverpool ឬ Marco Verratti របស់​ PSG ដែល​សក្ដិសម​បំផុត។

Coutinho ទើប​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ហើយ​កីឡាករ​អន្តរជាតិ​ប្រេស៊ីល​រូប​នេះ​ ត្រូវ Barcelona ចិញ្ចឹម​ចិត្ត​ចង់​បាន​យូរ​មក​ហើយស្រប​ពេល​មិត្ត​ជិតស្និទ្ធ​២​រូប​របស់​គេ​គឺ Suarez និង​ Neymar ក៏​កំពុង​លេង​នៅ​ទីនោះ​ដែរ។

Verratti

ដោយ​ឡែក​​ Marco Verratti វិញ​បាន​សារភាព​ត្រង់ៗ​ថា​ចង់​ទៅ​កាន់​ទឹកដី​ Nou Camp កាល​ពី​ពេល​ថ្មីៗ​​ក្រោយ PSG ត្រូវ​ធ្លាក់​ចេញ​ពី Champions League យ៉ាង​ចុកចាប់​បំផុត​ក្រោម​ថ្វី​ដៃ​ក្រុម​លោក Luis Enrique នេះ​តែ​ម្ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន