​កីឡាករ​កម្ពុជា​​៣​រូប​​​នៅ​ក្រោម​គេ​ ក្នុង​​បញ្ជី​រក​គ្រាប់​បាល់​ច្រើន​​​ត្រឹម​សប្ដាហ៍​ទី​៥

  • 2017-03-20 07:41:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

គិត​ត្រឹម​សប្ដាហ៍​ទី​៥​​នៃ​​កម្មវិធី​ប្រកួត​បាល់ទាត់​​​​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ភ្នំពេញ​ក្រោន Shane Booysen ​ស្ថិត​នៅ​លើ​គេ​ដែល​រក​បាន​​ចំនួន​៧​គ្រាប់​ ខណៈ​កីឡាករ​កម្ពុជា​ចំនួន​ ៣​​រូប​រួម​មាន​ ច្រឹង​ ពលរដ្ឋ​ ឃួន ឡា​បូរ៉ាវី និង​ សឿយ វិសាល រក​​បាន​ចំនួន ៣​គ្រាប់​ដូច​គ្នា​ពោល​គឺ​ក្រោម​គេ​ក្នុង​​បញ្ជី​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ។ ​

Shane Booysen
  • Shane Booysen ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ ៧​គ្រាប់ ​

  • Atuheire Kipson របស់​ក្លឹប​​ណាហ្គាវើល ៦​គ្រាប់

  • Michael Osei Tutu របស់​ក្លឹប​កម្ចាត់​មីន​កម្ពុជា​រក​បាន​ ៥​គ្រាប់ ​​

  • Choe Myong Ho របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​រ​ក​បាន ៥​គ្រាប់

  • BISAN GEORGE ​របស់​អាស៊ីអឺរ៉ុប​រក​បាន​ ៤​គ្រាប់

  • Silva Calijuri Maycon Rogerie របស់​ក្លឹប​បឹង​កេត​អង្គរ​រក​បាន ៣គ្រាប់

  • សឿយ វិសាល ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រក​បាន ៣​គ្រាប់​

  • ច្រឹង​ ពល​រដ្ឋ ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​​រក​បាន ៣​គ្រាប់

  • ឃួន ឡា​បូរ៉ាវី ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បឹង​កេត​អង្គរ​រក​បាន​ ៣​គ្រាប់

​​​​


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​