ស្វាមី​តារាសម្ដែងថៃ Kejmanee ឈឺដល់ថ្នាក់ខានសម្ដែង
  • 2017-03-20 08:23:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពេល​ថ្មី​ៗ​នេះ តារា​រ៉េប​ថៃ​ដ៏​ល្បី​ Jetrin Wattanasin ដែល​ជា​ស្វាមី​របស់នាង Kejmanee Pichaironnarongsongkhram បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ដោយសារ​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​។

មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​ មាន​ស្ថានភាព​សុខភាព​ខ្សោយបែប​នេះ​ គឺ​ដោយសារ​មួយ​រយៈ​នេះ​ តារា​ប្រុស​ល្បី​រូប​នេះ​ មាន​ការ​ប្រគំតន្ត្រីជាប់​ៗ​គ្នា​ ស្ទើរ​មិន​លោះ​ពេល​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​គ្មាន​ពេល​សម្រាក​។ ដោយសារ​តែ​បញ្ហា​នេះ​ ទើប​លោក​អាក់ខាន​មិនបាន​សម្ដែង​ ហើយ​ត្រូវ​ជំនួស​ដោយសារ​តារា​ផ្សេង​ទៀត​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក​បាន​ក៏​បាន​បង្ហោះ​សារ​លើ​គណនី​ Instagram របស់​លោក​ ពី​ស្ថាន​ភាព​របស់​លោក​ថា​ លោក​បាន​ធូរស្រាល​ខ្លះ​ហើយ​ ហើយ​នឹង​ចាប់​ផ្ដើម​សម្ដែង​សារ​ជាថ្មី​ចាប់​ពី​ថ្ងៃ​ទី​ ២៥​ ខែ​មីនា​ តទៅ នឹង​បន្ត​រហូត​ដល់​ខែ​កក្កដា​។ ក្នុង​នោះ​តារា​ប្រុស​ដែល​មាន​កូនប្រុស​សុទ្ធ​តែ​សង្ហា​រូប​នេះ​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ និង​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់​ដែល​បាន​បារម្ភ​ពី​សុខភាព​របស់​លោក​៕


ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី