ជើង​ខ្លាំង​​ប្រណាំង​​ឡាន​ Hamilton ​អាច​នឹង​​ចូល​និវត្តន៍​ឆាប់ៗ

  • 2017-03-20 08:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ Lewis Hamilton ​ជើង​ខ្លាំង​ប្រណាំង​រថយន្ត​​ F1 ​របស់​ចក្រភព​អង់គ្លេស ​​អាច​នឹង​ចូល​និវត្តន៍​នៅ​រយៈពេល​ឆាប់ៗ​​ខាង​មុខ​នេះ។ ​នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​វីរបុរស​​អង់គ្លេស​ David Coulthard។

កីឡាករ​ឆ្នើម​ Lewis Hamilton ​ជើង​ខ្លាំង​ប្រណាំង​រថយន្ត​​ F1

Hamilton ​វ័យ​៣២​ឆ្នាំ ​បាន​ចាញ់​មិត្ត​រួម​ក្រុម​​ Nico Rosberg ​ទាំង​ប្រផុតប្រផើយ ​ធ្វើ​ឲ្យ​ខក​ខាន​ឈ្នះ​ពាន​​ជើង​ឯក​ពិភពលោក​​ជា​លើក​ទី​៤។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​​ថ្មី ឆ្នាំ​២០១៧​នេះ​វិញ ​គេ​ជឿ​ថា ​ម្ចាស់​ជើង​ឯក​ពិភពលោក​​៣​សម័យ​កាល​រូប​នេះ​ ​នឹង​អាច​ឈ្នះ​ពាន បន្ទាប់​ពី​ Rosberg ​បាន​ចូល​និវត្តន៍។ ​ទោះ​ជា​យ៉ាងណា ​​លោក​ Coulthard ​យល់​ថា Hamilton ​អាច​នឹង​ចូល​និវត្តន៍​នៅ​​មុន​អាយុ​៣៥ ព្រោះ​រូប​គេ​នឹង​មិន​អាច​រក្សា​នូវ​កម្រិត​កំពូល​​បាន​ច្រើន​ឆ្នាំ​ទៀត​នោះ​​ទេ។

“ខ្ញុំ​មិន​ច្បាស់​ថា ​ពេល​ណា​គាត់​និយាយ​ថា​ឈប់​ទេ។ ប្រហែល​អាច​​ចប់​រដូវ​កាល​នេះ​ ​អាច​ពាក់​កណ្តាល​រដូវ​កាល។ ​​ប្រហែល​ជា​ឆាប់ៗ​ជា​អ្នក​គ្រប់​គ្នា​រំពឹង​ទុក។ វា​ពិត​ជា​ភ្ញាក់​ផ្អើល​ ​បើ​គាត់​បន្ត​ធ្វើ​ដល់​អាយុ​៣៥​ឆ្នាំ ​ព្រោះ​គាត់​​ប្រកប​អាជីព​តាំង​ពី​ក្មេង។ ការ​រក្សា​​កម្រិត​មួយ​ល្អ​បំផុត​ រយៈពេល​​ជាង​២០​ឆ្នាំ​ វា​ពិត​ជា​ពិបាក​ណាស់។ អ្នក​កីឡា​តែង​មាន​ចំណុច​កំពូល ​ប៉ុន្តែ​បើ​គាត់​មិន​ឈប់​ទេ ​គាត់​នឹង​ធ្លាក់​ថ្វី​ដៃ”។ លោក​ Coulthard ​បាន​លើក​ឡើង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​