ទាញ​​​យក​​​ឯកសារ​​​ពី​​​ទូរ​សព្ទ​​​មក​​​កុំព្យូទ័រ​រ​​​មិន​ចាំបាច់​ប្រើ​ខ្សែ​សម្រាប់​អ្នកប្រើ Android​
  • 2017-03-20 08:57:40
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប្រាកដ​ជា​ដឹង​ហើយ​ថា​ ការ​ចំលង​ឯកសារ​ផ្សេងៗ​ពី​ទូរ​សព្ទ​មក​កុំព្យូទ័រ ឬ​កុំព្យូទ័រ​ម​ក​ទូរ​សព្ទ​គឺ​ត្រូវការ​ខ្សែ USB ដើម្បី​ភ្ជាប់​ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ទាំងនោះ​។​

​អ្នក​នឹង​លាន់មាត់​ថា អូ​! ចឹង​សោះ នៅ​ពេល​ដែល​អ្នក​ស្គាល់​កម្មវិធី​មួយ​នេះ Wifi File Transfer ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក Upload និង Download ឯកសារ​ពី​ទូរ​សព្ទ ថេ​ប្លេត ឆ្លងកាត់ WiFi មាន​ភាព​ងាយស្រួល និង​រហ័ស​ដោយ​ពុំ​ត្រូវការ​ខ្សែ USB​។

សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​៖​

​-ទាញ​យក​កម្មវិធី​តាម​តំណ​ភ្ជាប់​មួយ​នេះ Wifi File Transfer​

-ត្រូវ​បង្កើត Personal Hotspot ពី​ទូរ​សព្ទ​ដែល​ត​ម្រូ​វ​ឲ្យ​កុំព្យូទ័រ​ភ្ជាប់ WiFi ពី​ទូរ​សព្ទ ដើម្បី​ឲ្យ​ស្ថិត​នៅ​ក្នុង Network តែមួយ

​-ចាប់ផ្តើម​បើក​កម្មវិធី​ភ្លាម​ នឹង​ឃើញ Message Press button to start ចុច​លើ Start​

​ -​ចេញ Message ដូច​រូប​ខាងក្រោម​មាន​ន័យ​ថា​ត្រូវ Copy យក IP នោះ​មក​ដាក់លើ​ Browser ឧទាហរណ៍​៖ http://192.168.178.49:1234
-​លេខ 1234 ជា​លេខ Port​

​ ​-បើក Browser បន្ទាប់មក​ដាក់ IP ដែល​ទទួល​បាន​ចូល​ហើយ​ចុច Enter​

​ -​ឥលូវ​អ្នក​អាច Download ឬ Upload ឯកសារ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ USB ឡើយ​

​ចំណាំ​៖ កម្មវិធី​ដែល​ដាក់​អោយ​ទាញ​យក​ឥតគិតថ្លៃ​នេះ មិន​អាច Upload លើស​ពី 5MB បាន​ឡើយ ប៉ុន្តែ​មុខងារ​ផ្សេង​ទៀត​ដំណើការ​ធម្មតា​។ អ្នក​ក៏​អាច​ទាញ​យក Wifi File Transfer Pro ដែល​បង់​ថ្លៃ​ដើម្បី​ប្រើប្រាស់​បាន​គ្រប់​មុខងារ​ទាំងអស់​។

@​ដើម្បី​កាន់តែច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​៖​

​ ​ ​


រៀប​រៀង​ដោយ៖ ពិចិត្រ