ក្ដៅៗ​! ប្រធាន​ក្រុម​ក្លឹប​​អៀរឡង់​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ក្រោយ​ប្រកួត​ចប់​១​ថ្ងៃ​

  • 2017-03-20 09:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan McBride ប្រធាន​ក្រុម​ Derry City នៃ​ក្របខ័ណ្ឌ​កំពូល​អៀរឡង់ខាងជើង​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​២៧​ឆ្នាំ។

McBride

ខ្សែ​ការពារ​រូប​នេះ​ត្រូវ​​ប្រទះ​ឃើញដេក​​ស្លាប់​ក្នុង​បន្ទប់​​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ដឹក​នាំ​ក្រុម​ប្រកួត​ឈ្នះ Drogheda United ៤-០ កាល​ពី​ចុង​សប្ដាហ៍​ ហើយ​មូលហេតុ​យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

មរណភាព​របស់​​តារា​បាល់ទាត់​សញ្ជាតិ​អៀរឡង់​​​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់​ប្រជាជន​ក្នុង​ប្រទេស ហើយ​អ្នកគាំទ្រ​ក៏​ដូចជា​មិត្ត​រួម​ក្រុម​បាន​នាំ​គ្នា​ប្រមូលផ្ដុំ​​នៅ​ក្រៅ​កីឡដ្ឋាន​ដើម្បី​សម្ដែង​ការ​គោរព​វិញ្ញាណក្ខន្ធ​ដល់ រូប​គេ​​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន