បញ្ចាំង​ភ្លាម​ "Beauty And The Beast"រក​លុយ​បាន​កប់​ បំបែក​កំណត់ត្រាព្រាត​

  • 2017-03-20 10:08:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ "Beauty And The Beast” បាន​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​អាច​បំបែក​កំណត់ត្រា​​ជា​ច្រើន​​ បន្ទាប់​ពី​រក​ចំណូល​បាន​ដល់​១៧០​លាន​ដុល្លារ ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង នៅ​សហរដ្ឋអាមេរិក។​

ចំពោះ​ចំណូល​១៧០​លាន​ដុល្លារ​ភាពយន្ត​ដែល​សម្រួល​ចេញ​ពី​​រឿង​តុក្កតា​​​របស់ Disneyនេះ​បាន​បំបែក​កំណត់ត្រា​ G movie (រឿង​សម្រាប់​គ្រប់​វ័យ) ​យក​ឈ្នះ​រឿង "Finding Dory" ដែល​រក​បាន​ត្រឹម​១៣៥​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង​។ នេះ​បើ​តាម Associated Press។ កំណត់ត្រា​មួយ​ទៀត "Beauty and the Beast" ក្លាយ​ជា​រឿង​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ការ​បញ្ចាំង​នៅ​សប្ដាហ៍​ដំបូង​ នា​ឆ្នាំ​២០១៧ និង ជា​រឿង​ជោគជ័យ​ខ្លាំង​សម្រាប់​ខែ មីនា។

និយាយ​ពី​ពិភពលោក​វិញ "Beauty and the Beast" រក​បាន​១៨០​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​បញ្ចាំង​ដំបូង ក្នុង​នោះ​៤៤,៨​លាន​ដុល្លារ​​បាន​មក​ពី​ប្រទេស​ចិន។

កាល​ពី​ចុង​សប្ដាហ៍​​លើ​តារាង​ភាពយន្ត Box Office​ ខ្សែ​ភាព​យន្ត​មួយ​នេះ​ បាន​ឈរ​នៅ​លេខ​រៀង​កំពូល​ ដែល​លេខ​២​បាន​ទៅលើ​រឿង​ "Kong” ដែល​រក​ចំណូល​បាន​ ២៨,៨​លាន​ដុល្លារ​។ បន្ទាប់​មក​គឺ​រឿង​ “Logan” រក​បាន​១៧,៥លាន​ដុល្លារ​ ស្រប​ពេល​ដែល​រឿង​ “Get Out” ស្ថិត​នៅ​លេខ​រៀង​ទី​៤ ដែល​រក​ចំណូល​បាន​ ១៣,៣​លាន​ដុល្លារ​ ចុង​ក្រោយ​គឺ​រឿង​ “Shack” រក​ចំណូល​បាន​ចំនួន​ ៦,១លាន​ដុល្លារ​៕


ប្រភព៖ Independent ប្រែ​សម្រួល៖ យី សុធារី