បុរស​ដែល​អះ​អាង​ថា​ជា​ឪពុក​ Maddox ចេញ​មុខ​ម្ដង​ទៀត​បដិសេធ​​រឿង​ប្ដឹង Jolie
  • 2017-03-20 10:20:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​មាន​ព័ត៌មាន​ចម្រូង​ចម្រាស​ ដែល​លោក​ ម៉ោញ សារ៉ាត់ អះអាង​ថា​ខ្លួន​ជា​ឪពុក​ និង​បាន​ប្ដឹងទាមទារ​សិទ្ធ​ចិញ្ចឹម​កូន​វិញ​នោះ លោក​បាន​ចេញ​មុខ​បដិសេធ​នៅ​មុន​នេះបន្តិចម្ត​ង​ទៀត​ បន្ទាប់​ពី​បាន​បង្ហោះ​សារ​ម្តង​រួច​ហើយ​កាល​ពី​ម្សិលមិញ​ ជុំ​វិញ​បញ្ហា​ដែល​លោក​ចង់​ប្តឹង​ផ្តល់​ Angelina Jolie។

សារ​កាល​ពី​ម្សិលមិញ​

លោក​ ម៉ោញ សារ៉ាត់ បាន​បង្ហោះ​សារ​ជា​មួយរូប​ថត​ស្និទ្ធ​ស្នាល​ជា​មួ​យម្តាយ​កូន​ចិញ្ចឹម​នេះ ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​ ដោយ​បដិសេធ​លើ​ការ​ទាម​ទារ​សិទ្ធ​ចិញ្ចឹម​កូន​ថា៖ "ចេះ​តែ​មាន រឿង​ប្លែកៗ ! នៅ​សុខ​ៗ​មានរឿង ប្តឹង​ផ្តល់​មក​ពីណា ? បើ​ជា​ការ​ពិត​ចុះ​ហេតុ​អ្វី​មិន​យក​ពាក្យ​បណ្តឹង​ហ្នុង​មក​បង្ហាញ​សាធារណជន​ឲ្យ​គេ​មើល​ផង ហើយ​ប្តឹង​នៅ​សាលា​ក្តីណា ពី​ពេល​ណា ? ។ ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ​យ៉ាង​ទទូច​សូម​មេត្តា​កុំ​បក​ស្រាយ​អ្វី​អោយ​ហួសហេតុផលទាក់ទងដល់ជីវិតឯកជនរបស់ Jolie ដាច់ខាត!"។

លោក​បន្ដ​ថា៖ "ដើម្បី​អោយ​អស់​មន្ទិល​សង្ស័យ​អំពី​បញ្ហា​ការ​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​លើ​បណ្ដាញ​សង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូម​បដិសេធ​ទាំង​ស្រុង​និង​ពុំ​បាន​ដឹង ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល​ទាក់​ទង​នឹង​ព័ត៌មាន​ទាំង​នេះ​ទេ ។ សូម​អរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​រូប​ខ្ញុំ "។

ពាក់​ព័ន្ធព័ត៌មាន​បន្ថែម Sabay មិន​ទាន់​បាន​ទទួល​ការ​អធិប្បាយ​ពី​សាមី​ខ្លួន ម៉ោញ សារ៉ាត់ នៅ​ឡើយ​ទេ​​នៅ​ថ្ងៃ​នេះ ដោយ​លោក​​ពុំ​ព្រម​ឆ្លើយ​តប៕


អត្ថបទ៖ Men Sokna