៤ រឿង​គួរ​ដឹង​ពី​បទ "Shape of You” របស់ Ed Sheeranកំពុង​ល្បី​

  • 2017-03-20 23:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង "Shape of You” របស់​តារា​ចម្រៀង​អង់គ្លេស​ Ed Sheeranកំពុង​តែ​ផ្ទុះ​ខ្លាំង​មួយ​រយៈ​ចុងក្រោយ​នេះ​ Ed Sheeran។ ត្បិត​តែ​អ្នក​ចុច​ស្ដាប់​រាល់​ថ្ងៃ​ ប៉ុន្តែ​អ្នក​គួរ​តែ​ដឹង​រឿង​មួយ​ចំនួន​នៃ ​បទ "Shape of You” នេះ៖

១. "Shape of You” ចេញ​ជា​វីដេអូ​នៅ​ថ្ងៃ​ទី ៣០ ខែ មករា ឆ្នាំ ២០១៧។ ចម្រៀង​នេះ​ជា​ការ​និពន្ធ​ដោយ​ Ed Sheeranផ្ទាល់​សហការ​ជាមួយ​លោក Steve Mac និង Johnny McDaid។ បច្ចុប្បន្ន​នៅ​លើ​ Youtube វា​មាន​អ្នក​ទស្សនា​៤,៣​លាន​ដង​ហើយ។ ចំណែក​ឯ​​តួ​ស្រី​សម្ដែង​ជា​អ្នក​ប្រដាល់​ក្នុង​បទ​នេះ​ឈ្មោះ​ថា Jennie Pegouskie ជា​ម៉ូដែល​និង​អ្នក​រាំ​។

២."Shape of You” ហក់​ឈរ​​​លេខ​១​លើ​តារា​ចម្រៀង​​ជាង​៣០​ប្រទេស​រួម​មាន ចក្រភពអង់គ្លេស​ អាមេរិក និង​កាណាដា​ជា​ដើម។ ចម្រៀង​នេះ​ក៏​ស្ថិត​លើ​កំពូល​តារាង​ចម្រៀង​ Billboard Hot 100 ផង​ដែរ។

៣.ទាក់ទង​នឹង​ការ​​ច្រៀង​ Cover ​បទ "Shape of You”​ វិញ ឃើញ​ថា​មាន​តារា​ចម្រៀង​អាជីព និង​​ក្រៅ​អាជីព​ជា​ច្រើន​លោក​ពិភពលោក​ចម្រៀង​តាម ក្នុង​នោះ​ក៏​មាន​ ជា សុជាតិ​ក្រុម​ក្មេង​ខ្មែរ​ដែរ។ ក្រៅ​ពី​តារា​ចម្រៀង​​ខ្មែរ​រូប​នេះ Jannine Weigel តារា​ចម្រៀង​ថៃ​ក៏​ ​Coverបទ​នេះ​ជាមួយ​ Tyler & Ryanដូច​គ្នា។

​​ ៤. នៅ​សហរដ្ឋអាមេរិក "Shape of You”ក្លាយ​ជា​ចម្រៀង​​ពេញ​សម្រាប់​​ DJ ជា​ច្រើន​យក​ទៅ​ Mix បញ្ជូល​គ្នា​ដើម្បី​ក្លាយ​ជា​ចម្រៀង​របស់​ពួក​គេ៕

​​


ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ