LG Watch Style នាឡិកា​ឆ្លាតវៃ​​ទើប​បង្ហាញ​ខ្លួន​ខែ​មុន ធ្លាក់​ថ្លៃ​យ៉ាង​សន្ធឹក

  • 2017-03-20 10:56:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាត​វៃ LG Watch Style បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ដែល​ដាក់​លក់​នៅ​លើ​គេហទំព័រ BestBuy​។ នាឡិកា​ដំណើរ​ការ​នៅ​លើ​ Android Wear ជំនាន់ 2.0 បច្ចុប្បន្ន​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹមតែ​ 180 ដុល្លារ​ប៉ុណ្ណោះ​ ថោក​ជាង​កាល​បង្ហាញ​ខ្លួន​ដំបូង ១០០ ដុល្លារ។

សម្រាប់​ពពួក​ពណ៌​ស៊ីជម្ពូ (​Rose Gold)​ ធ្លាក់​ប្រមាណ​ ១០០​ ដុល្លារ​។ រីឯ​ពពួក​ពណ៌​ប្រាក់​ (Silver) និង​ទីតាញ៉ូម (Titanium)​ គឺ​ចុះ​ប្រហែល ៧០ ដុល្លារ។

ប្រភព​មិន​បាន​បញ្ជាក់ ការ​លក់​ Promotion នេះ នឹង​បញ្ចប់​នៅ​ពេល​ណា។

ប្រភព:gsmarena


ប្រែសម្រួល៖ កៅ រក្សា