រាំ​​អ៊ីចេះ​ៗ​ របស់ ព្រាប សុវត្ថិ និង ឱក សុគន្ធ​កញ្ញា ធ្វើឲ្យ​កក្រើក​​ពេញ​​កំពង់ចាម

  • 2017-03-20 12:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូល​តា​រាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធ​កញ្ញា ​រួមគ្នា​អង្រួន​ឆាក​តន្ត្រី Eragold Concert 2017 យ៉ាង​កក្រើក​ខេត្ត​កំពង់​ចាម តាម​រយៈ​បទ​ចម្រៀង​​ពេញ​និ​យម​ជាច្រើន​បទ ជាពិសេស​បទ រាំ​​អ៊ីចេះ​ ខណៈ​​មាន​ទស្ស​និជ​ន​ចូលរួម​ទស្សនា​ផ្ទាល់​រាប់ពាន់​នាក់​​។​

Eragold Concert 2017 មកដល់​ទី​រួម​ខេត្ត​​កំពង់ចាម ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ សប្ដាហ៍​មុន​នេះ ជាមួយ​កំពូល​តារា​ចម្រៀង​​​ច្រើនរូប ដូចជា​ ព្រាប សុវត្ថិ, ឱ​ក សុគន្ធ​កញ្ញា, ណុប បា​យ៉ា​រិទ្ធ, នី រតនា, សុខ សីឡា​លីន និង បាច គីម​មួយ ហើយ​ការ​ប្រគំ​តន្ត្រីនេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​ហង្ស​មាស HDTV និងផេក​ហ្វេស​ប៊ុ​ក​ផ្លូវការ Eragold Singapore ។​

​បទ​កន្ត្រាក់​អារម្មណ៍​ជាច្រើន​បទ អម​ដោយ​ក្បាច់​រាំ​ជក់ចិត្ត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំងអស់​រំភើប​រីករាយ និង​ហ៊ោ​ក​ញ្ជ្រៀវ​នៅមុខ​សាលា​គរុកោសល្យ ខេត្ត​កំពង់ចាម ។ អ្នកទស្សនា​ផ្ទាល់​យ៉ាង​កុះករ ក៏​បាន​ចូលរួម​ទស្សនា​ស្តង់​លក់​ផលិតផល ហើយ​ចាប់​ចិត្ត​ជាមួយ​រសជាតិ​ស្រស់ថ្លា​របស់​ទឹក​សណ្តែក​ធម្មជាតិ Eragold ព្រម​ទាំង​ចូលរួម​ថតរូប ការ​ទទួលបាន​រ​ង្វាន់​ភ្លាម និង​ជាពិសេស​ការ​ទទួលបានឱកាស​សម្រាប់​រ​ង្វាន់​ធំ​ គឺ​ម៉ូតូ Honda Dream 2017 ១ គ្រឿង ទូរ​ទស្សន៍ LED 32 អ៊ី​ញ ៥ គ្រឿង និង​រ​ង្វាន់​ជាច្រើន​ទៀត ដែល​ផ្តល់ជូន​ផ្ទាល់​នៅ​រាល់​ទីតាំង​នៃ​ការ​ប្រគំត​ន្ត្រី។ អ្នក​អាច​ទស្សនា​កម្ម​វី​ធី​ផ្សាយ​ផ្ទាល់ និង​ទទួល​ព័ត៌មាន​បន្ថែម​តាមផេក​​ហ្វេស​ប៊ុ​ក Eragold Sigapore ។​

​Eragold Concert 2017 នឹង​មាន​វត្តមាន​នៅ​ក្រុងព្រះសីហនុ ឆ្នេរ​អូរ​ឈើទាល នៅ​ថ្ងៃទី​២៥​ មីនា នេះ និង​បន្តទៅ​ខេត្ត​សៀមរាប និង​ក្រុង​តាខ្មៅ​។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​ទទួល​យក​រសជាតិ​​ស្រស់ថ្លា​ពី​ទឹក​សណ្តែក​ធម្មជាតិ Eragold ៕

ដោយ៖ លីដា

អត្ថបទថ្មី