ក្លឹប​ Man City ត្រូវ​ពិន័យ​ក្រោយ​តវ៉ា​រឿង​បាល់​ប៉េណាល់ទី​កាល​ប៉ះ​ Liverpool

  • 2017-03-21 00:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ត្រូវ​ពិន័យ​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA ពី​បទ​មិន​អាច​គ្រប់​គ្រង​កីឡាករ​របស់​ខ្លួន​ កាល​ពី​ប្រកួត​ស្មើ​គ្នា ១-១ ជាមួយ​​ Liverpool នៅ​ថ្ងៃ​អាទិត្យ។

កីឡាករ Man city ឡោមព័ទ្ធអាជ្ញាកណ្ដាលក្រោយពិន័យបាល់ប៉េណាល់ទី

ហេតុការណ៍​ដែល​ FA ចោទ​ថា​គ្មាន​សណ្ដាប់ធ្នាប់​កើត​ឡើង​នៅ​នាទី​៥០​ នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​ Michael Oliver ផ្ដល់​បាល់​ប៉េណាល់ទី​ឲ្យ​ Liverpool បន្ទាប់​ពី Gael Clichy ព្យាយាម​ទាត់​បាល់​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ហើយ​ធ្វើ​ឲ្យ Firmino ដួល។

ភ្លាមៗ​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ កីឡាករ​ជាច្រើន​របស់​ក្រុម​ម្ចាស់​ផ្ទះ​បាន​ស្ទុះ​ទៅ​តវ៉ា​ជាមួយ​​ហើយ​ Both Clichy និង​ David Silva ក៏​ត្រូវ​ពិន័យ​​កាត​លឿង​ផង​ដែរ។ Man City មាន​ពេល​ត្រឹម​ម៉ោង​៦ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​តវ៉ា​ចំពោះ​ការ​ពិន័យ​ខាងលើ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន