អ្នក​លេង​អ៊ីនធឺណិត ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ឃើញ​សត្វ​មាន់​ដ៏​ធំ​សម្បើម​នេះ

  • 2017-03-21 01:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​មាន់​ដ៏​ធំ​សម្បើម​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បូករួម​ទាំង​ការ​យល់​ច្រឡំ និង​ភ័យខ្លាច​បន្តិចបន្តួច​ផង​ដែរ។

វីដេអូ​ឃ្លិប​នៃ​សត្វ​មាន់​ដ៏​ធំ​សម្បើម​នេះ ត្រូវ​បាន​បង្ហោះ​ដំបូង នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៧ ទទួល​បាន​ចំនួន​មើល រហូត​ដល់​ទៅ ៨១​លាន​ដង ដោយ​បង្ហាញ​ឲ្យ​ឃើញ​សត្វ​មាន់​មួយ​ក្បាល​នោះ ដើរ​ចេញ​ពី​ទ្រុង​តូច​មួយ។ ជាមួយ​នឹង​ក្រញាំ​ជើង និង​ស្លាប​ដ៏​ធំ​សម្បើម​របស់​វា ធ្វើ​ឲ្យ​វា​មើល​ទៅ​ហាក់​បី​ដូច​មិនមែន​ជា​សត្វ​មាន់ (ដូច ដាយណូស័រ ប្រភេទ T-Rex)។

គួរ​បញ្ជាក់​ថា សត្វ​មាន់​មួយ​ក្បាល​នោះ គឺ​ជា​មាន់​ពូជ Brahma មាន​ឈ្មោះ​ថា Merakli ដែល​មាន​ម្ចាស់​ឈ្មោះ Fitim Sejfijaj មក​ពី​ប្រទេស Kosovo។ ខណៈ​ពេល​ដែល​សត្វ​មាន់​ធម្មតា ជា​មធ្យម​អាច​មាន​ទម្ងន់ ០,៦​គីឡូក្រាម ដល់ ៣,៦​គីឡូក្រាម សត្វ​មាន់​ប្រភេទ Brahma ឈ្មោល​មួយ​ក្បាល អាច​មាន​ទម្ងន់​រហូត​ដល់​ទៅ ៨​គីឡូក្រាម​ឯណោះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង