ប្លែក! តារាម៉ូដែល ៨​នាក់ដែលមានពណ៌ស្បែកប្លែកពីគេ​ដាច់

  • 2017-03-21 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​កើត​មក​សុទ្ធ​តែ​មាន​ភាព​ទាក់ទាញ​រៀង​ៗ​ខ្លួន​ មិនថា​ខ្មៅ​ ស​ ឫ​មាន​រូបរាង​យ៉ាង​ណា​ឡើយ​។ ​តួយ៉ាង​ដូច​ជា​តារា​ទាំង​ ៨​រូប​ខាង​ក្រោម​ ពួក​គេ​កើត​មក​ ត្បិត​តែ​មាន​លក្ខណៈ​មិន​អំណោយ​ផល​ដូច​មនុស្ស​ទូទៅ​ ប៉ុន្តែ​ភាព​ខុសគេ​ បូក​រួម​នឹង​សមត្ថភាព​របស់​តារា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​តារា​ល្បី​ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដែរ​។

១. Connie Chiu

តារា​ម៉ូដែល Connie Chiu កើត​ក្នុង​ទីក្រុង​ ហុងកុង​ ជា​កូន​ទី​៤​ក្នុង​គ្រួសារ​ជនជាតិ​ចិន​។ ក្នុង​ចំណោម​បងប្អូន​ មាន​តែ​នាង​ទេ​ដែល​កើត​មក​មាន​លក្ខណៈ​ភឿក​។ នាង​ និង​ក្រុម​គ្រួសារ​ បាន​ប្ដូរ​ទៅ​រស់​នៅ​ប្រទេស​ស៊ុយអែត​ ជា​កន្លែង​ដែល​នាង​ធំ​ដឹង​ក្ដី​ និង​បាន​សិក្សា​ផ្នែក​សិល្បៈ​ និង​ជំនាញ​សារព័ត៌មាន​។ ពេល​មាន​អាយុ​ ២៤​ឆ្នាំ​ នាង​ បាន​ចាប់​អាជីព​ជា​តារា​ម៉ូដែល​ ហើយ​សព្វថ្ងៃ​ក៏​ជា​អ្នក​ចម្រៀង​ Jazz ផង​ដែរ​។

២. Nikia Phoenix

Nikia Phoenix ជា​តារា​ម៉ូដែល​អាមេរិក​ម្នាក់​ដែល​មាន​ភាព​លេចធ្លោ​ ដោយសារ​ស្បែក​សម្បុរ​ស្រអែម​ ជាមួយ​សក់​ធម្មជាតិ​ និង​ស្នាម​អាចម៍រុយ​លើ​មុខ​ និង​ជុំវិញ​រាងកាយ​។ សព្វថ្ងៃ​នាង​ក៏​បាន​ចេញ​មុខ​ជា​សាធារណៈ​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​របស់​ Coca-Cola និង​ Target ទៀត​ផង​។

A post shared by Nikia Phoenix (@nikiaphoenix) on

៣. Stephen Thompson

បុរស​ជនជាតិ​អាមេរិក​រូប​នេះ​ មិន​ដែល​ស្រម៉ៃ​ថា​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ទេ​ ប៉ុន្តែ​ថ្ងៃ​មួយ​ លោកបាន​ជួប​នឹង​ជាង​ថត​រូប​ម្នាក់​ និង​បាន​ធ្វើ​ឲ្យ​ជាង​ថត​រូប​នោះ​ ចាប់​អារម្មណ៍​លក្ខណៈ​សម្បត្តិ​របស់​លោក​។ ដំបូង​លោក​ថត​រូប​តែ​២-៣​ សន្លឹក​ប៉ុណ្ណោះ​ឲ្យ​ទស្សនាវដ្ដី​ តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​គឺ​ថា​ លោក​ត្រូវ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន​។ ក្នុង​ឆ្នាំ​ ២០១១​ បុរស​ភឿក​រូប​សង្ហា​ម្នាក់​នេះ​បាន​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​ Givenchy fashion house ថែម​ទៀត​ផង។

៤. Winnie Harlow

រូបរាង​ខុស​ប្រក្រតី​របស់​ Winnie (ជំងឺ​កើត​ភ្លឺ) បាន​ធ្វើ​ឲ្យ​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ Tyra Banks មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក៏​បាន​អញ្ជើញ​នាង​ចូល​ក្នុង​កម្មវិធី​ America’s Next Top Model ដែល​ក្នុង​កម្មវិធី​នេះ​នាង​បាន​ទទួល​តំណែង​ទី​៥​។

៥. Ava Clarke

ក្មេង​ស្រី​ដែល​មាន​ជំងឺ​ភឿក​ ជនជាតិ​អាហ្វ្រិក​-អាមេរិក​រូប​នេះ​ មាន​សក់​ពណ៌​ទង់ដែង​ ប្រស្រី​ភ្នែក​ពណ៌​បៃតង​ខៀវ និង​មាន​បបូរ​មាត់​ពណ៌​ផ្កាឈូក​ គួរ​ឲ្យ​ស្រលាញ់​។ ទោះបី​ជា​នាង​មើល​មិន​ឃើញ​ និង​មាន​ស្បែក​លក្ខណៈ​មិន​ប្រក្រតី​ តែ​នាង​ត្រូវ​បាន​គេ​ អញ្ជើញ​ថត​ទស្សនាវដ្ដី​ Fashion ជា​ច្រើន​។

៥. Khoudia Diop

យុវតី​១៩​ឆ្នាំ​រូប​នេះ​ បាន​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ ដោយសារ​រូបរាង​របស់​នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដល់​ថ្នាក់​នៅ​លើ​ Instagram របស់​តារា​ម៉ូដែល​មួយ​នេះ​ មាន​អ្នក​តាមដាន​ (Follower) រហូត​ដល់​ទៅ​ ២៣៥ ០០០ នាក់​ ។ បើ​ទោះ​បី​ជា​នាង​មាន​ស្បែក​ខ្មៅ​ខុស​ពី​មនុស្ស​ទូទៅ​ តែ​នាង​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​នាង​មាន​។

៧. Anastasia Zhidkova

តារា​ម៉ូដែល​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នារី​ម្នាក់​ដែល​មាន​ស្បែក​ភឿក​ ស្អាត​ជាង​គេ​ក្នុង​លោក​។ នាង​កើត​ក្នុង​ឆ្នាំ​ ១៩៩៦​ នៅ​ប្រទេស​រុស្ស៊ី​។ ក្រៅ​ពី​អាជីព​ជា​តារា​ម៉ូដែល​ នាង​ក៏​ជា​តារា​ចម្រៀង​ម្នាក់​ផង​ដែរ​។

៨. Lola Chuil

នៅ​លើ​ Instagram របស់​តារា​ម៉ូដែល​រូប​នេះ​មាន​អ្នក​តាមដាន​ជាង​ ៤៦៤ ០០០នាក់​។ នារី​វ័យ​ក្មេង​រូប​នេះ​កើត​នៅ​ទី​ក្រុង​ Los​ Angeles ហើយ​អាច​និយាយ​បាន​​៨​ភាសា​។ នាង​មាន​លក្ខណៈ​ពិសេស​ខុស​គេ​ ត្រង់​ថា​នាង​មាន​ស្បែក​ខ្មៅ​ តែ​បបូរ​មាត់​របស់​នាង​មាន​ពណ៌​ផ្កាឈូក​ គួរ​ឲ្យ​ចង់​គយគន់​ណាស់​៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ យី សុធារី